ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការចិនកាត់ទោសប្រហារជីវិតសមាជិកគ្រួសារឧក្រិដ្ឋជនត្រកូល WEI ​ពាក់ព័ន្ធនឹងបទល្មើសឆបោក ចាប់ពង្រត់ និងគ្រឿ.ងញៀ.ន​នៅមីយ៉ាន់ម៉ា

1 ខែ មុន

ប្រទេស​ចិន ៖ មនុស្ស​៣​នាក់​ ដែល​ជា​សមាជិក​សំខាន់​នៃ​ក្រុម​ជនខិលខូច ត្រកូល​ WEI ត្រូវ​បាន​តុលាការ​ចិន​មួយកាត់ទោស​ប្រហារជីវិត​ ។ ជន​ទាំង​៣​នាក់​នោះ​ មានឈ្មោះ​WEI HUAIREN CHEN DAWEI និង​LIOA JINGFANG ។ ចំណែក​មនុស្ស​៣​នាក់​ទៀត ​ជា​សមាជិក​ក្រុម​ខិលខូច​នោះ​ដែរ ទទួល​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត រួច​មនុស្ស​៥៥​នាក់​ទៀត ​ទទួល​ការ​កាត់ ទោស​ដាក់គុក​ពី​៣៩​ខែ ​ទៅ​២៤​ឆ្នាំ​ ។

យោង​តាម​តុលាការក្រុង​ក្វា​ង​ហ្សូ​ភាគ​អាគ្នេយ៍​ចិន​ថា បណ្ដាញ​ក្រុម​ជន​ខិល​ខួច​នោះ ជា​អ្នក​ក្លែងបន្លំ​បោកប្រាស់តាម​ទូរស័ព្ទ​ និង​អ៊ី​ន​ធើ​រ​ណេ​ត បើក​ផ្ទះបន​ល្បែង​លួចលាក់ ចាប់ពង្រត់​មនុស្ស​ទាមទារ​ប្រាក់ ​និង​រត់ពន្ធ​គ្រឿងញៀន ក្នុង​តំបន់​កូ​កាង​មី​យ៉ា​ន់​ម៉ា​ ។

ក្រុម​នោះ​ក៏​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​ប្រព្រឹត្ត​ ជា​ពិសេស ​ប្រឆាំង​បណ្ដា​ពលរដ្ឋ​ចិន​ ។ ​ចាប់ខ្លួន​នៅ​មី​យ៉ា​ន់​ម៉ា WEI HUAIREN និង CHEN DAWEI​ ត្រូវ​បាន​មី​យ៉ា​ន់​ម៉ា​ប្រគល់​ឲ្យ​អាជ្ញាធរ​ចិន​កាលពី​ឆ្នាំ២០២៤​។

ត្រកូល​ WEI ត្រូវ​បាន​បណ្ដា​អ្នកវិភាគ​ចាត់ទុកជា​ត្រកូល​ធំ​មួយ​ ក្នុង​ចំណោម​ត្រកូល​ធំ​៤​ជា​ប្រមុខ​ក្រុម​ឧក្រិដ្ឋជន ទាក់ទិន​នឹង​បណ្ដា​កងជីវពល​ និង​អ្នក​កាន់​អំណាច​មូលដ្ឋាន​នៃ​តំបន់​កូ​កាង​មី​យ៉ា​ន់​ម៉ា​ ៕