ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្នខ្ពស់! កំណាត់ផ្លូវ ក្នុង​ភូមិជំទាវជ្រែង-ត្រមូងជ្រុំ ស្រុកសាមគ្គីមានជ័យ រងការខូចខាតធ្ងន់ធ្ងរ ដោយ​ជំនន់ទឹកភ្លៀង

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ដោយសារ​ស្ថានភាព​កំណាត់​ផ្លូវ ភូមិ​ជំទាវ​ជ្រែង​ ទៅ​ដល់ចំណុច​ត្រ​មូង​ជ្រុំ ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​កា​ខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ បាន​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង បណ្ដាល​ឱ្យ​ខូចខាត​កំណាត់​ផ្លូវដោយ​កន្លែង នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ ២០២៦ រដ្ឋបាល​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ដោយសារ​ភ្លៀង ធ្លាក់​ជាប់​ៗ​គ្នា បណ្ដាល​ឲ្យ​ទឹក​ទំនន់ ជន់​លិច​កំណាត់​ផ្លូវ និង​ច្រោះ​បាក់​ដី​ចិញ្ចើម​ផ្លូវ ខូចខាត​ជាង ១២៥ ម៉ែត្រ​ ទទឹង ៤​ម៉ែត្រ​ ជម្រៅ​១,៥០​ម៉ែត្រ កន្លែង​ខ្លះ​ខូច​១​ចំហៀង និង​កន្លែង​ខ្លះ​ទៀត​ដាច់​ជា​កំណាត់​ៗ ។​

សេចក្តីជូនដំណឹង​ដដែល​ដែល​បញ្ជាក់​ទៀត​ថា ទឹកបាន​ស្រក​ខ្លះ​ហើយ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​បាន​ខូចខាត ដែល​ការ​ធ្វើ​ដំណើរ​ទាមទារ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​មិន​ទាន់​បាន​ជួសជុល​នៅឡើយ​ ៕