ភ្ជុំបិណ្ឌ៣ថ្ងៃ! ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ កើនឡើងជាង៣០% បើធៀបនឹងឆ្នាំមុន
- តាកែវ
ខេត្តតាកែវ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានមកទស្សនា និងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ ។
តាមរបាយការណ៍ផ្លូវការពីមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនានិងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ ។
លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងរយៈពេល ៣ថ្ងៃនេះ មានចំនួនសរុប ៦០.៨១៣នាក់ ក្នុងនោះរួមមាន ភ្ញៀវទេសចរជាតិមានចំនួន ៦០,៥៧៨ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ២៣៥ នាក់។
លោកប្រធានមន្ទីរ បានបន្តទៀតថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថា ចំនួនភ្ញៀវទេសចរ មានការកើនឡើង ១៨,២៧៧ នាក់ ស្មើនឹង៣០% ខណៈដែលភ្ញៀវទេសចរបរទេសមានការកើនឡើង ១៦ នាក់ ស្មើនឹង(៦.៨%)។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរនាឱកាសនេះ បានស្តែងឱ្យឃើញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមកលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិ និងវប្បធម៌នៅក្នុងខេត្តតាកែវ ព្រមទាំងឆ្លុះបញ្ចាំងពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕






ចែករំលែកព័តមាននេះ