ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ស​ប្តា​ហ៍​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ខេត្តកំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១១​ម៉ឺន​នាក់

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍​នានា​ និង​ស្នាក់​នៅ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦​។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ដដែល ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦​។

ភ្ញៀវ​ទេសចរ​សរុប​ចំនួន​១១៤,៩៧០​នាក់ ក្នុង​នោះរួមមាន​ ៖
១- ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​(​ស្នាក់​នៅ​) ចំនួន​៤,៨២៥​នាក់
២- ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ដើរ​កម្សាន្ត​វិល​ល្ងាច មាន​ចំនួន ១០៩,៤៧៥​នាក់
៣- ទេសចរ​បរទេស​មាន​ចំនួន ៦៧០​នាក់​ផង​ដែរ​។

ចំនួន​នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​ៗ​នៃ​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បន្ត​ទទួល​បានការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ក្នុង​ការ​សម្រាក​លំហែកាយ​នា​ថ្ងៃ​ឈប់​សម្រាក និង​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំការ និង មាន​លក្ខណៈ​ល្អ​ប្រសើរ ចំណែក​ម្ហូបអាហារ​ដែល​លក់ដូរ​នៅ​តាម​សហគមន៍ និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ មាន​តម្លៃ​សមរម្យ​៕​