ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹក​នៅ​ធារាសាស្ត្រ​អន្លង់​ជ្រៃ​បាន​ឡើង​កម្ពស់​ជាង​៣​​ម៉ែត្រ ហួស​កម្រិត​ប្រកាស​សន្ន អាជ្ញាធរ​សម្រេច​បើកទ្វារ​ទឹកតូច​ធំ​ទាំង​៧

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០២៦ បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ស្តី​ពី​ទឹកជំនន់​នៅ​ទំនប់​អន្លង់​ជ្រៃ​បាន​ឡើង​កម្ពស់ ៣.៤៥​ម៉ែត្រ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ ។ ដូច្នេះ រដ្ឋបាល​ស្រុក​ជល់​គី​រី​សម្រេច​បើកទ្វារ​ទឹក​ទាំង​តូច​ទាំង​ធំ​ចំនួន​៧​ទ្វារ ។

ព្រោះ​ស្ថានភាព​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​មាន​ត្រឹមរ​៣​ម៉ែត្រ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ ទើប​រដ្ឋបាល​ស្រុក​ជល់​គី​រី សូម​ឱ្យ​បងប្អូន​នៅ​ផ្នែក​ខាងក្រោម​ប្រុង​ប្រយ័ត្ន​។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ទឹកធ្លាក់​មក​ក្រោម​បាន​ជន់​លិច​ផ្លូវ​លេខ​១៣៧ ពី​ចំណុច​ផ្សារ​ត្រាច ស្រុក​កំពង់ត្រឡាច ទៅ​ចំណុច​ភ្នំ​វត្ត​ព្រះ​ធាតុ ចំណុច​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ។

លោក ឈួ​ន ចាន់​ណា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ នៅ​រសៀល​ដដែល​នេះ បាន​ដឹកនាំ អធិការ​និង​មន្ត្រី​នគរបាល​ស្រុក មន្ត្រី​នគរបាល​ឃុំ ចុះ​សម្រួល​ចរាចរណ៍​ដែល​ទឹក​លិច​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ។