ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​លួច​កាត់​ខ្សែភ្លើង នៅ​ក្រុងព្រះសីហនុ

3 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​បទបញ្ជា​ដឹកនាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៨​និង​៣០​នាទី កម្លាំង​ជំនាញ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ចំនួន ០៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាត់​ខ្សែភ្លើង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សម្ភារ​ចាប់​យក​រួម​មាន ៖ ទូរ​សព្ទ​, កូន​រណារ​, កាំបិត​បត់​, ញញួរ​, ក​ន្ទ្រៃ​, សោ​បា​ឡុ​ង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕