សោកស្តាយ! ត្រឹម១ថ្ងៃ មានករណីក្មេ.ងល.ង់ទឹកស្លា.ប់ចំនួន៣នាក់ នៅស្រុក២ផ្សេងគ្នា
- ស្វាយរៀង
ខេត្តស្វាយរៀង៖រដ្ឋបាលឃុំស្វាយធំ និងក្រុមគ្រួសារអាណាព្យាបាលមានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយទទួលបានព័ត៌មានថា នៅវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានករណីក្មេងៗចំនួន៦នាក់ បាននាំគ្នាចុះលេងទឹក ហើយជាអកុសល បណ្តាលឱ្យលង់ទឹកចំនួន ០២នាក់ (ជាក្មេងប្រុស) នៅចំណុចរណ្តៅដីព្រែកទើប និងជីកថ្មី ស្ថិតក្នុង ភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជនរងគ្រោះទាំង ០២នាក់រួមមាន៖ ១-ឈ្មោះ ឆាយ វណ្ណៈស័ក្តិ ភេទប្រុសអាយុ ១៣ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំស្វាយធំមុខរបរសិស្ស។
២-ឈ្មោះ យ៉ន សិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិពពារ ឃុំស្វាយធំ ។
បច្ចុប្បន្ន ក្រុមការងារអាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រួសារ កំពុងសហការគ្នាយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះដោយយកអួនអូសក្នុងទឹករណ្តៅដីព្រែកជីកយកអាចម៍ដី មានជម្រៅជ្រៅបណ្តាលឲ្យក្មេងរអឹលជើងធ្លាក់លង់ស្លាប់រកឃើញសពម្នាក់នៅបាត់ខ្លួនម្នាក់។ គិតត្រឹមវេលាម៉ោង ៧និង០០នាទីល្ងាចថ្ងៃទី១២ តុលា ក្រុមការងារបានប្រទះឃើញនិងរកឃើញជនរងគ្រោះ បានចំនួន ០១នាក់ ហើយ និងកំពុងបន្តខិតខំស្វែងរកម្នាក់ទៀតរហូតដល់ព្រឹកថ្ងៃទី១៣ តុលា នេះទើបរកឃើញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែទាំកូនចៅ និងកុំអនុញ្ញាតឱ្យក្មេងៗចុះលេងទឹកក្នុងទីតាំងប្រភពទឹកគ្រោះថ្នាក់បែបនេះ ជាពិសេសក្នុងរដូវទឹកឡើង។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងសូមឱ្យវិញ្ញាណក្ខន្ធក្មេងរងគ្រោះបានទៅកាន់សុគតិភព។
ចំណែកនៅឯភូមិចិន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ក៏មានករណីក្មេងធ្លាក់ទឹករណ្តៅដីព្រែកជីកលង់ស្លាប់ម្នាក់ដែរនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១២ តុលា ឆ្នាំ២០២៦ គឺក្មេងទៅឃ្វាលក្របីរអឹលជើងធ្លាក់ចូលក្នុងរណ្តៅដីព្រែកដែលគេជីកយកអាចម៌ដីលក់មានជម្រៅជ្រៅ ៕


ចែករំលែកព័តមាននេះ