ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋនៅខេត្តសៀមរាបឡើងឡានក្រុងឥតគិតថ្លៃរបស់​រាជរដ្ឋាភិបាល ដើម្បីវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ

2 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ នេះ នៅ​ឯ​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​មក​ប្រមូលផ្តុំ​គ្នា ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​រាជធានី​ភ្នំពេញ​វិញ តាម​រយៈ​រថយន្តក្រុង​ឥត​គិតថ្លៃ ដែល​ផ្តល់​ជូន​ដោយ​រាជរ​ដ្ឋាភិ​បាល ក្រោយ​ពី​ពួក​គាត់​បាន​អញ្ជើញ​មក​លេង​ស្រុក​កំណើត ជួបជុំ​ក្រុម​គ្រួសារ និង​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

ចំពោះ​ការ​យកចិត្តទុកដាក់​នេះ ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ឥត​គិតថ្លៃ បាន​សម្តែង​នូវ​ក្តី​រំភើប និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរត្រឡប់​ទៅ​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព និង​មិន​អស់ប្រាក់​កាស​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​បន្ថែម​ថា សេវាកម្ម​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​ឥត​គិតថ្លៃ​នេះ ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់ ព្រោះ​វា​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួ​សារបាន​មួយ​កម្រិត មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ ព្រមទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ភាព​កក់ក្តៅ​ពី​រាជរដ្ឋាភិបាល​មក​លើ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ។