២៦នាក់បាត់បង់ជីវិត និងជាង១០០នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅបីថ្ងៃចុងក្រោយភ្ជុំបិណ្ឌ
- ភ្នំពេញ
បីថៃ្ងនៃថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានច្រើន ដោយវាបានពិឃា.តជិវិតមនុស្សសរុប២៦នាក់ ។
អគ្គស្នងការនគរបាលជាតិ បានអះអាងថា នៅក្នុងអំឡុងពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍សរុប ៣៤ករណី បណ្តាលឲ្យស្លា.ប់មនុស្ស២៦នាក់ របួស១០១នាក់ ។
ប្រភពដដែលបានបន្តថា បើធៀបនឹងព្រឹត្តិការណ៍ដដែល កាលពីឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង១៤ករណី ស្លា.ប់កើន១៦នាក់ ហើយរបួសកើន៧១នាក់ ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១០ ខែតុលា មានកើតគ្រោះថ្នាក់នេះ ១៤ករណីស្លា.ប់១២នាក់ របួស២៣នាក់ ។ នៅថ្ងៃទី១១ ខែតុលា មានកើតគ្រោះថ្នាក់១០ករណី ស្លា.ប់៦នាក់ របួស៥១ នាក់ ។ ហើយនៅថ្ងៃទី១២ ខែតុលា គឺមានគ្រោះថ្នាក់១០ករណីដែរ តែស្លា.ប់៨នាក់ របួស២៧នាក់ ៕
ចែករំលែកព័តមាននេះ