ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ជុំបិណ្ឌ៣ថ្ងៃ! ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ ជិត​២០​ម៉ឺននាក់​

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឱ្យ​​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦​នេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ​សរុប​មាន​ចំនួន ១៩៥.៩៩៤​នាក់ ថយ​ចុះ ៩,៦៦% បើ​ធៀប​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០២៥ ក្នុង​នោះភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ១៩០.១២២​នាក់ ថយ​ចុះ ១០,០១% និង​ភ្ញៀវ​បរទេស​សរុប​មាន​ចំនួន ៥.៨៧២​នាក់ កើនឡើង ៣,៥៩%​។​

ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​មាន​ចំនួន ១៩៣.៧៨០​នាក់ ថយ​ចុះ ៩,៤៧% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៨៩.១៣៧​នាក់ ថយ​ចុះ ៩,៨៧% និង​ភ្ញៀវ​បរទេស មាន​ចំនួន ៤.៦៤៣​នាក់ កើនឡើង ១០,៥២%​។ ​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​១១​ជើង លើស​ឆ្នាំ​មុន​១​ជើង មាន​ភ្ញៀវ​សរុប ៥៨៣​នាក់ កើនឡើង ១,២១% ក្នុង​នោះភ្ញៀវ​ជាតិ ០៧​នាក់ កើន ឡើង ១៦,៦៦% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៥៧៦​នាក់ កើនឡើង ១,០៥%​។

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន ១.៦៣១​នាក់ ថយ​ចុះ ២៩,៣៦% ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ៩៧៨​នាក់ ថយ​ចុះ ៣០,៧៣% ​និង​ភ្ញៀវ​បរទេស​មាន ចំនួន ៦៥៣​នាក់ ថយ​ចុះ ២៧,២០% ៕