ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន! ល្បិ.ចសុំខ្ចីលុយ និងបបួលរកស៊ី ចំណេញប្រាក់​ស្រួលៗ នារីម្នាក់​ចាញ់​បោ.កតាមអនឡាញ​អស់២០លានរៀល

3 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តរតនគិរី ៖ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យានៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ ប្រុង​ប្រយ័ត្ន ប្រ​សិន​បើ​​មាន​អ្នក​ស្នើ​សុំ​ខ្ចី​លុយ ឬ​វិនិយោគ​រក​ស៊ី​ ចំណេញ​បាន​ប្រាក់​ស្រួល​ៗ ព្រោះ​នេះ​ជា​ល្បិច​បោកប្រាស់​ ។

ការ​អំពាវនាវ​នេះបានធ្វើឡើង​ ​បន្ទាប់​ពី​មាន​នារី​រង​គ្រោះ​ម្នាក់​​បាន​ចាញ់បោក​តាម​អន​ឡាញ​អស់​២០​លាន​រៀល បាន​រៀបរាប​អំពី​ស្ថានភាព​ដែល​ខ្លួន​បាន​ចាញ់បោក ជន​ឆបោក​ និង​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​លួងលោម ​ក្រោម​រូបភាព​ទំនាក់ទំនង​សុំ​រាប់អាន ស្នេហា និង​សុំ​ខ្ចី​លុយ ដើ​​ម្បី​ឆបោក​លុយ​។

តាម​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បានអោយ​ដឹង​បន្ត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ,​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អនុញ្ញាត​អោយ​ជន​រង​គ្រោះ រៀបរាប​អំពី​ស្ថានភាព​ដែល​ខ្លួន​បាន​ចាញ់បោកជន​ឆបោក​និង​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​លួងលោម​ក្រោម​រូបភាព​ទំនាក់ទំនង​សុំ​រាប់អាន ដើ​ម្បី​ឆបោក​លុយ​។

​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ប្រ​សិន​បើ​​មាន​អ្នក​ស្នើ​​សុំ​ខ្ចី​លុយ ឬ​វិនិយោគ​រក​ស៊ី ចំណេញ​បាន​ប្រាក់​ស្រួល​ៗ សូម​ពិចារណា​ជា​មុន​សិន​៕​