ភ្ជុំបិណ្ឌឆ្នាំនេះ! វត្តកោះកេតអូរប្រាសាទ ក្នុងខេត្តបន្ទាយមានជ័យ ពុទ្ធបរិស័ទចូលរួមធ្វើបុណ្យច្រើនខុសពីឆ្នាំមុន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គេសង្កេតឃើញពុទ្ធបរិស័ទ្ធចូលរួមធ្វើបុណ្យច្រើនខុសពីឆ្នាំមុនជាក់ស្តែងនៅវត្តកោះកេតអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានពុទ្ធបរិស័ទមកធ្វើបុណ្យយ៉ាងច្រើនកុះករ ។
ព្រៈតេជគុណ ណម យ៉ា ចៅអធិការវត្តកោះកេតអូរប្រាសាទ មានសង្ឃដីកាថា ក្នុងឱការបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ សង្កេតឃើញថាមានពុទ្ឌបរិស័ទ្ធបានចូលរួមច្រើនខុសពីឆ្នាំ២០២៥ ។
ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំមានរយៈពេល១៥ថ្ងៃ ពុទ្ធបរិស័ទ្ធបានចូលរួមពិធីកាន់វេនតាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ថ្ងៃ ជាបុណ្យភ្ជុំបិណ្ឌ ពុទ្ឌបរិស័ទប្រគេនចង្ហាន់ជូនព្រះសង្ឃ និងសម្តែងធម៌ទេសនា កាន់វេនរយៈពេល១៤ថ្ងៃ ពេលយប់សម្តែងធម៌សូត្របរាភវសូត្រ និងបោះបាយបិណ្ឌ។
ព្រៈតេជគុណ ណម យ៉ា សង្ឃដីកា បន្តថា ក្រោយបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ភ្លាមៗ គណៈកម្មការនិងអាចារ្យវត្តទទួលបានពីពុទ្ធបរិស័ទ្ធដូចវត្តកោះកេតអូរប្រាសាទ មាននំអន្សម៤ការុង និងទឹកបរិសុទ្ធជាង៥០០យួរ និងអង្ករួមទាំងបច្ច័យមួយចំនួនត្រូវបានយកចែកជូនដល់កម្លាំងជួរមុខទិសតំបន់បឹងត្រកួន ជោគជ័យ និងព្រៃចាន់ ការរួមចំណែកជួយដល់កម្លាំងជួរមុខដែលកំពុងការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ៕






ចែករំលែកព័តមាននេះ