ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​២​ថ្ងៃ​! ​ភ្ញៀវទេសចរ​ជិត​ ៦​ម៉ឺន​នាក់​ មក​លេង​​កម្សាន្ត​​ខេត្តបន្ទាយមានជ័យ ភាគច្រើន​ទៅ​លេង​​កម្សាន្តនៅ​តំបន់​ទឹក​លិច

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌរយៈពេល​២​ថ្ងៃ​ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ជិត​៦​ម៉ឺន​នាក់​ ភាគច្រើន​ទៅ​លេង​​កម្សាន្ត​នៅ​តំបន់​ទឹក​លិច ​​នៅ​ខេត្តបន្ទាយមានជ័យ​។

លោក ឈឿ​ង សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងនាថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ នេះ​ថា​​ ក្នុង​ ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​​ខ្មែរ​ នៅ​ឆ្នាំ​២០២៦ ក្នុង​​រយៈពេល​២​ថ្ងៃនេះ​ មាន​ភ្ញៀវ​មក​លេង​​កម្សាន្ត​ជិត​៦ ម៉ឺន​នាក់ ​បើ​ប្រៀបធៀប​កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២៥​ មាន​កំណើន​ភ្ញៀវ​ច្រើន​ ។

លោក​បាន​បញ្ជាក់​ថា​ ​ខេត្តបន្ទាយមានជ័យ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​​កម្សាន្ត​ភាគច្រើន​​នៅ​តំបន់​លិច​ទឹក​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​មង្គល​បូ​រី​ និង​ក្រុង​សិរី​សោភ័ណ​នៅ​ផ្លូវ​វាង​ក្រុង​ ដែល​មាន​ភ្ញៀវ​ទៅ​លេង​ទឹក​ និង​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំ ស្រុក​អាង​ជើង​គ្រួ​ស ​និង​ប្រាសាទបន្ទាយ​ឆ្មារ ​ប្រាសាទបន្ទាយ​ទ័ព ​និង​ប្រាសាទ​មេបុណ្យ​ ស្រុក​ថ្មពួក​ ​តំបន់រ​មណីយដ្ឋាន​នានា​ និង​វត្ត​អារាម​។

លោក ឈឿ​ង សេរី​វុ​ធ បាន​បញ្ជាក់​ថា ​បុណ្យ​ភ្ជុំ​បិ​ណ្យ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់១២ ខែតុលា ឆ្នាំ​២០២៦​ ត្រូវ​បាន​ឆ្លង​បញ្ចប់​ហើយ​ខេត្តបន្ទាយមានជ័យ​នៅ​អង្គាបុស្ស ​ក្រុង​សិរី​សោភ័ណ ​បាន​រៀបចំ​ការ​ប្រណាំង​ទូកង​ចំនួន​២១​ទូក ​ដែល​ចំណុះ​១០​ទៅ​២០​នាក់ ​រយៈពេល​១​ថ្ងៃ​ ដើម្បី​អប​អសារ​ទ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​ប្រពៃណី​ខ្មែរ​ ដែល​​មាន​​វត្តមាន​លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​ និង​លោក ស ប៊ុ​ន​សឿ និង​អាជ្ញាធរ​បាន​ចូលរួម​លើកទឹកចិត្ត​កីឡា​អុំ​ទូកផងដែរ ​៕