ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​៤​រូប ​ត្រូវ​បាន​ដោះ​លែ​ង​ ឱ្យមានសេរីភាពឡើង​វិញហើយ​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖ ​អ្នក​សារព័ត៌មានចំនួន​​៤​រូប​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ក្រោយ​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​អោយ​មាន​សេរីភាព​វិញ​។

លោក សេក សុខុម ប្រធាន​មន្ទី​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​ បាន​ឱ្យដឹង​នា​​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦​ នេះ​ថា​ ​អ្នក​សារព័ត៌មាន​ចំនួន​៤​រូប​ត្រូវ​បាន​ដោះ​លែ​ង​ចេញពី​ពន្ធនាគារ​អោយ​មាន​សេរី ភាព​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦​ មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ​ក្រោយ​មានការ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ប្រចាំការ​នៅ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៦​ នៅ​ភូមិ​​ផ្សារកណ្តាល ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​អ្នក​សារព័ត៌មាន​ចំនួន​៤​រូប ​ក្រោយ​សមត្ថកិច្ច​ហៅ​មក​សម្របសម្រួល​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ ​ដែល​ចោទប្រកាន់​ករណី​ជម្លោះ​បង្ក​ហឹ​ង្សា​និង​របួស​ស្នាម​។

លោក សេក សុខុម បាន​អគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​បាន​អន្តរាគមន៍​ជួយ​ដល់​អ្នក​សារ ព័ត៌មាន​ចំនួន​៤​រូប​អោយ​ចេញពី​ពន្ធនាគារ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌​ម្នាក់​មុន​ចេញពី​ពន្ធនាគារ​ត្រូវ​ជីដូន​បាន​ទទួលមរណភាព​ បាន​ចេញ​មក​ទាន់​ថ្ងៃ​បុណ្យ ។ ជា​​ចុង​ក្រោយ​ ក្នុង​នាម​ប្រធាន​មន្ទី​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​ត្រូវ​អនុវត្តន៍​តាម​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​អោយ​បាន​ត្រឹមត្រូវ​ក្នុង​នាម​ជា​អ្នក​នាំសារ​៕