អុកឡុកក្នុងគ្រួសារ ម្តាយទ្រាំលែងបាន ក៏ទៅប្តឹង លុះមកវិញ ផ្ទះ១ខ្នង ត្រូវកូនប្រុសដុ.តឆេះអស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ មានករណីកូនប្រុសម្នាក់ បានធ្វើសកម្មភាពអុកឡុកក្នងគ្រួសារ ខណៈស្ត្រីជាម្តាយទ្រាំមិនបាន ក៏ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍ លុះពេលត្រឡប់មកវិញ ស្រាប់តែផ្ទះ១ខ្នងក្លាយជាអណ្តាតភ្លើងដោយសារស្នាដៃកូនប្រុសនោះដុតកម្ទេចចោល។
ហេតុការណ៍នេះបានកើតឡើងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទាក់ទិនករណីខាងលើ ស្ត្រីជាម្តាយឈ្មោះ អឿ សារ៉ែន អាយុ៦៥ ឆ្នាំ បានឲ្យដឹងថា កូនប្រុសគាត់ឈ្មោះ ឌី សុខា ហៅ (ង៉ា) អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងបន្ទុកឪពុកម្តាយ។
នៅថ្ងៃកើតហេតុកូនប្រុសរូបនោះ បានធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ ហើយគាត់ជាម្តាយទ្រាំមិនបានក៏ទៅរាយការណ៍ប្រាប់សមត្តកិច្ចនគរបាលមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ ខណៈពេលសមត្តកិច្ចទៅមិនទាន់ដល់ផង ស្រាប់តែកូនប្រុសដុតផ្ទះឆេះហុយផ្សែងទ្រលោម។
តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនកូនប្រុសរូបនោះ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាដុរផ្ទះនោះប្រាកដមែន ដោយសារមូលហេតុខឹងម្តាយមិនឲ្យទៅធ្វើការស្រុកឆ្ងាយ។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យ គឺមានផ្ទុកដោយសារធាតុញៀន៕



ចែករំលែកព័តមាននេះ