ទំនប់ក.ប់សេះ ពីប្រព័ន្ធធារាសាស្ត្រស្ទាក់ទឹកសម្រាប់បង្កបង្កើនផល ក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៍ទាក់ទាញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទំនប់កប់សេះ ដែលកាលដើមឡើយជាកន្លែងធារាសាស្ត្រស្ទាក់ទឹកសម្រាប់ឲ្យប្រជាពលរដ្ឋបង្កបង្កើតផល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះបានក្លាយទៅជារមណីយដ្ឋានដ៍ទាក់ទាញនិងមានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។ ទីតាំងនេះស្ថិតនៅក្នុងភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។
មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង លក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការដើមឡើយ ក្នុងសម័យរដ្ឋកម្ពុជា ទំនប់នេះត្រូវបានកសាងឡើងដើម្បីស្ទាក់ទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើស្រែ ដែលកាលនោះ ធ្វើទំនប់និងជីកប្រឡាយដោយដៃ ប្រជាពលរដ្ឋ ជារបបដូរអង្ករ គឺអ្នកចូលរួមធ្វើពលកម្ម ជីកប្រឡាយលើកទំនប់នេះ បានទទួលរបបអង្ករ ។ លុះក្រោយមកទៀតបានវិវឌ្ឍន៍ម្ដងបន្តិចៗ រហូតក្លាយទៅជាសំណង់ធារាសាស្ត្រ រឹងមាំ ធ្វើដោយគ្រឿងចក្រ ក្នុងការស្ទាក់ទឹក សម្រាប់បង្កបង្កើនផល ។
បច្ចុប្បន្នទំនប់កប់សេះបានក្លាយទៅជារមណីយដ្ឋានដល់ទាក់ទាញរាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅលេងកម្សាន្តក្នុងឱកាសបុណ្យទានពិសេសបុណ្យភ្ជុំបិណ្ឌ ក្នុងខែវស្សា ។ដោយឡែកខែប្រាំងគ្មានទឹក មិនមានភ្ញៀវទេសចរទៅលេងកម្សាន្តនោះទេ។
ភ្ញៀវដែលទៅលេងកំសាន្តនៅទីនោះគឺអង្គុយលេងពិសារអាហារ ភេសជ្ជៈ តាមក្រោមដើមឈើ តាមតូបលក់ដូរ នឹកខ្លះ ចុះលេងទឹកកម្សាន្ត ដោយឡែកខ្លះទៀត បានជិះម៉ូតូ គោយន្ត ឆ្លងលើទំនប់បង្ហៀរទឹក ពីម្ខាងទៅម្ខាង ក្នុងការកំសាន្តលេងផងដែរ។ មន្ត្រីមូលដ្ឋាននៅទីនោះ រួមទាំងសមត្ថកិច្ចនគរបាល ក៏បានសហការគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរទៀតផង ៕








ចែករំលែកព័តមាននេះ