ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រៀបចំ​ពិធី​ប្រណាំងទូក​.​ង​ រយៈពេល​២ថ្ងៃ ​នៅ​ទំនប់​ស្ពាន​ស្រែង ដើម្បី​អបអរក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក ស៊ុន ចំណាន នាយ​កន​រង រដ្ឋបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០២៦ នេះ​ថា ការ​ប្រណាំងទូក​.​ង​ មិន​ត្រឹមតែ​ជា​ការ​លើកកម្ពស់ ប្រពៃណី​ទំនៀមទម្លាប់តែ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាពក្នុង​ការ​ប្រណាំង ដើម្បី​ទទួល​បាន​ជោគជ័យ​។

លោកក៏​បាន​ជំរុញ​លើកទឹកចិត្ដ​ដល់​កីឡាករ​ទូកង នៅ​តាម​បណ្ដា​ក្រុង ស្រុកទាំងអស់ ដែល​ស្រលាញ់​លើ​វិស័យ​ទូកង បន្ដ​ហ្វឹកហាត់​ឱ្យ​បាន​ជាប់លាប់​ក្នុង​ខេត្ត នឹងជ្រើសរើស​យក​កីឡាករ ទៅ​ចូលរួម​ប្រណាំង​ក្នុង​ឱកាស​បុណ្យអុំទូក​នា​ពេល​ខាង​មុខ នេះ​។

លោក​នាយករង ក៏​បាន​នាំ​នូវ​កូនដើម គគីរ​ចំនួន២០​ដើម ដើម្បី​ដាំ​ក្នុង​វត្ដស​សៃ​ពង ដើម្បី​ឱ្យ​មាន​ដើម​គគី​រ​ជា​ច្រើន សម្រាប់​យក​មក​ធ្វើ​ទូក និង​ហ្វឹក​ហាត់​បន្ដ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ទីតាំង​ប្រណាំង​ទូក ដើម្បី​ធ្វើការ​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា ដែល​ការ​ប្រណាំងទូក​ងនេះ​ធ្វើ​ឡើង​នៅ​ទំនប់​ស្ពាន​ស្រែង ស្ថិត​ក្នុង​ព្រំ​ប្រទល់​នៃ​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្ដសៀមរាប និង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦​នា​ពេល​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ស្រុក​ក្រឡាញ់ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រណាំង​ទូក​.​ង​ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃ​ណី​ខ្មែរ​របស់​រដ្ឋបាល​ស្រុក​ក្រឡាញ់​ ដែល​បាន​សហការ​ជាមួយ រដ្ឋបាល​ឃុំ តា​អាន និង​ព្រះ​ចៅអធិការ​វត្ត ចន្ទ​សា​យស​ត្ថា​រាម ហៅ វត្តស​សៃ​ពង និង រៀបចំ​កម្មវិធី​ប្រណាំង​ទូកង អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌ ទំនៀម ទម្លាប់ និង ប្រពៃណី​ជាតិ​ក៏​ដូច​ជា​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ បាន​ចូលរួម​ទស្សនា​កម្សាន្ត សប្បាយ​ក្នុង​ឱកាស​នោះ​ដែរ ។

ការ​ប្រណាំងទូក​.​ង​ ត្រូវ​បាន​រៀបចំ​ឡើង​រយៈ ពេល​២ថ្ងៃ គឺ ថ្ងៃ​ទី​១២ និង ១៣ ខែ តុលា​ឆ្នាំ​២០២៦ ស្ថិត​នៅ​ទំនប់​ស្ពាន​ស្រែង ក្នុងភូមិ​ស​សៃ​ពង ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​៕