ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈានជើងដល់ទឹកដីអឺរ៉ុបអាស៊ីហើយ ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់អាស៊ែបៃហ្សង់ ប្រកបដោយសុវត្ថិភាពជាមួយការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត

1 ខែ មុន

បេសកកម្មការទូតដ៏មានឥទ្ធិពល! គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចធិបតី ឈានជើងដល់ទឹកដីអាស៊ែបៃហ្សង់ហើយ ជាមួយការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង នា​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៦ នេះ​ថា គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Heydar Aliyev (GYD) ក្នុង​រដ្ឋធានី​បា​គូ សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ប្រកបដោយ​សុវត្ថិភាព​ហើយ ។

ក្នុង​ឱកាស​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​ភ្លាម​ៗ​នោះ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល និង​ស្មោះស្ម័គ្រ​ពី​សំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ រួម​ជាមួយ​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។