ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្មផ្លូវច្បាប់លើឆាកអន្តរជាតិ! កម្ពុជាដឹកនាំគណៈប្រតិភូទៅប្រទេសហូឡង់ តតាំងកិច្ចប្រជុំនីតិសមុទ្រ UN ជាមួយភាគីថៃ

1 ខែ មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ដឹកនាំ​គណៈប្រតិភូ​ជំនាញ​ច្បាប់ ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ផ្សះផ្សា​នីតិ​សមុទ្រ UN រវាង​កម្ពុជា​-​ថៃ នៅ​ទីក្រុង​ឡា​អេ ។

ជាក់ស្តែង​ក្រសួងការបរទេស បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១១ ខែតុលា​នេះ​ថា ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​នាម​ជា​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​ជំនាញ​ច្បាប់​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ផ្សះផ្សា​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​រវាង​កម្ពុជា និង​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ ។