ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យរន្ធ.ត់កណ្តាលអធ្រាត្រ ! ព្រះអគ្គីលេបត្របាក់ផ្ទះឈើ ២ខ្នង អស់គ្មានសល់ នៅក្រុងបាត់ដំបង ចំថ្ងៃភ្ជុំបិណ្ឌធំ

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ចំនួន​០២​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​លេប​យក​អស់​គ្មាន​សល់ កាលពី​វេលា​មោ់ង​០០​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា​នេះ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ ។

លំនៅ​ឋាន​ទាំង​០២​ខ្នង​នោះ មួយ​ខ្នង​មាន​ទំហំ ៥​ម៉​x៧​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ មាស សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផង និង​មួយ​ខ្នង​ទៀត​មាន​ទំហំ ៥​ម៉​x១០​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដូច​គ្នា ដែល​មាន​ម្ចាស់​ឈ្មោះ ថូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ឆេះ​អស់ទាំង​ស្រុង​ដូច​គ្នា រួម​ទាំង​ព្រ​ទ្យ​សម្បត្តិ​នៅ​ក្នុងផ្ទះ​ផង ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​អគ្គិភ័យ​នេះ ផ្ដើមដំបូង​ចេញ​ឈ្មោះ មាស សំណាង ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ។ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចំនួន​០៤​គ្រឿង បាន​ចេញ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​ទាំង​០២​ខ្នង​នោះ​បាន​ទេ បាន​ត្រឹម​ជួយ​បាញ់​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ឆ្លង​ទៅ​កាន់​ផ្ទះ​រាប់​សិប​ខ្នង​ទៀត ដែល​នៅ​ក្បែរ​ៗ​គ្នា​នោះ ។

បើ​និយាយ​ពី​មូលហេតុ​វិញ សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បាន​ទេ ព្រោះ​កំពុង​សួរនាំ​ម្ចាស់ផ្ទះ ដែល​ផ្ដើម​ពី​ដំបូង ។

សូម​បញ្ជាក់​ថា អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ បាន​កើតឡើង​នៅ​ពាក់កណ្ដាល​អធ្រាត្រ ចំ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ទើប​ឈាន​ចូល​បាន​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​គ្រានោះ​ក៏​មាន​ភ្លៀង​ធ្លាក់​ដែរ ។ អ្នក​ភូមិ​រាប់រយ​នាក់​បាន​ប្រឹងប្រែង​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​ជួយ​ពន្លត់ភ្លើង​ដ៏​សន្ធោសន្ធៅ តែ​មិន​អាច​ជួយ​សង្គ្រោះ​លំនៅ​ឋាន​ទាំង​០២​ខ្នង​នោះ​បាន​ឡើយ បាន​ត្រឹមតែ​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​កាន់​លំនៅ​ឋាន​រាប់​សិប​ខ្នង​ទៀត ដែល​នៅ​ក្បែរ​ៗ​គ្នា ។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុងធ្វើការ​សាកសួរ​ម្ចាស់ផ្ទះ ដើម្បី​រក​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​៕