ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរម៉ូតូ-ឡានទាំងអស់គ្នា! តម្លៃសាំងធម្មតា និងម៉ាស៊ូតបានឡើងថ្លៃបន្តិចហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១១ ខែតុលា​នេះ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ ។

តម្លៃ​ប្រេងឥន្ធនៈ​ថ្មី​នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ត្រូវ​បាន​កំណត់​ដូច​តទៅ ដោយ​តម្លៃ​សាំង​ធម្មតា ៥៣៥០​រៀល និង​ម៉ា​ស៊ូ​ត​៥៥០០​រៀល​ក្នុង​មួយ​លី​ត្រ ។

ការ​ប្រកាស​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ជា​ទៀងទាត់​រៀង​រាល់ ១០ ថ្ងៃ​ម្តងនេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​សម្រួល និង​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់ អនុវត្ត​តាម​តម្លៃ​ដែល​បាន​កំណត់​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្មោះត្រង់ ៕