ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យកាន់បិណ្ឌ​ទី​១៣​និង​ទី​១៤ មានការ​កកស្ទះ​ចរាចរណ៍ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​សម្រុក​ឆ្លង​ដ​ទៅ​ស្រុក​កំណើត​ និង​ខ្លះ​ទៀត​​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង ​ទៅ​ខេត្តកំពង់ធំ

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ចរាចរណ៍​ចាប់ផ្ដើម​ស្ទះ​តាំងពី​ព្រលឹម​ស្រាង​ៗ ចាប់ពី​ចំណុច​ទំនប់​បារាំង រហូត​ដល់​កំពង់​ផែ​ផ្សារ​ក្រោម មាន​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​  គ្រា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ឆ្លង​ដ​ទទឹង​ទៅ​ស្រុក​កំណើត​ ឯ​ស្រុក​កំពង់លែង ។

​ចរាចរណ៍​កកស្ទះ​នេះ​ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ​ខែតុលា ​ឆ្នាំ​២០២៦ គឺ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣ ​និង​ទី​១៤ ដែល​នៅ​សល់​មួយ​ថ្ងៃ​ទៀត​នឹង​ចូល​ដល់​ថ្ងៃ​ភ្ជុំ​ធំ ​។

ចរាចរណ៍​កកស្ទះ​នេះ​ ដោយសារ​តែ​បងប្អូន​ត្រូវ​ឆ្លង​ដ​ទទឹង ​ទៅ​ស្រុក​កំពង់លែង ​ប៉ុន្តែ​មាន​ខ្លះ ​ក៏​ត្រូវធ្វើ​ដំណើរ​គេច​ពី​ផ្លូវជាតិ​លេខ​៦​ ដែល​មានការ​កកស្ទះ​ដែរ​នោះ​ ដោយ​ប៉ង​ថា​ នឹង​មក​ផ្លូវជាតិ​លេខ​៥ ហើយ​ឆ្លង​ដទទឹង​ទៅ​ស្រុក​កំពង់លែង និង​បន្ត​ទៅ​ខេត្តកំពង់ធំ ហើយ​ក៏​ត្រូវ​​កកស្ទះ​ដូច​គ្នា​នេះ​ដែរ​ ។  

បើ​ទោះបី​សាឡា​ង​ដែល​ត្រូវ​ចម្លង​មាន​ចំនួន​ច្រើន ប្រហែល​៦​គ្រឿង​យ៉ាងណា​ក្តី ក៏​ការ​ធ្វើ​ដំណើរ​នៅ​តែ​កកស្ទះ​ដដែល​  ។ ​សមត្ថកិច្ច​មានការ​មមារញឹក​ក្នុង​ការ​សម្រួល​ចរាចរណ៍ ដែល​គេ​សង្កេត​ឃើញ​ថា​ ចរាចរណ៍​បាន​កកស្ទះ​តែ​មួយ​ចំហៀង​ផ្លូវ​ គឺ​ផ្លូវ​ដែល​ត្រូវ​ទៅ​កំពង់​ផែ​ឆ្លង​ទៅ​ស្រុក​កំពង់លែង ​។​ ចំណែកឯ​ផ្លូវ​ឡើង​ពី​ដ​​ទទឹង​មក​ក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ ​មិន​មានការ​កកស្ទះ​ទេ​ ។

ប្រជាពលរដ្ឋ​ជាអ្នក​ធ្វើ​ដំណើរ​ដែល​កំពុង​កកស្ទះ​បាន​និយាយ​ថា ប្រសិនបើ​មាន​ស្ពាន​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​ ទៅ​ស្រុក​កំពង់លែង និង​ទៅ​ខេត្តកំពង់ធំ មិនដឹង​ជា​ស្រួល​យ៉ាងណា​ទេ ​មិន​ពិបាក​រង់ចាំ​ឆ្លង​ដ​​បែប​នេះ​ ។