ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-​វៀតណាម ​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នាសំខាន់​ៗ​ចំនួន​៦

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា-​វៀតណាម ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៦។ ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និងឯកឧត្តម ឡេ មិ​ញ​ហ៊ឹង (Le Minh Hung) នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា ចំនួន​៦ ឯកសារ ។ ឯកសារ​ចំនួន​៦ ដែល​ចុះហត្ថលេខា​មាន ​៖

១-​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សាងសង់ មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ស្វាយ​រៀង​ ។

២-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​អប់រំ​សម្រាប់​រយៈពេល ២០២៦-២០៣០ ​។

៣-​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​អភិរក្ស និង​ការ​ផ្សព្វផ្សាយ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​។

៤-​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ រវាង​មជ្ឈមណ្ឌល​ជាតិ​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។

៥-​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ ពាណិជ្ជកម្ម​ចម្រុះ​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​។

៦-​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​រដ្ឋាភិបាល ​នៃ​សា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម ​៕