ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ​ប្រជាជន​ប្រមាណ៣​ម៉ឺន​នាក់​បាន​ចេញដំណើរ​ទៅ​​-មកស្រុក​កំណើតតាម​រយៈ​ឡានក្រុង​សាធារណៈ​ឥត​គិត​ថ្លៃ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា ​ប្រជាជន​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ចេញដំណើរ​ទៅ-មក​​ស្រុក​កំណើត តាម​រយៈ​រថយន្តក្រុង​សាធារណៈ​ឥត​គិតថ្លៃ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។

សម្តេច​តេ​ជោ ​ហ៊ុន សែន ​បាន​សរ​សេរ​លើ​បណ្តាញ​សង្គម​ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៦ ​ថា រថយន្តក្រុង​សាធារណៈ​ទាំងអស់​​នឹង​បន្ត​ដឹក​ជញ្ជូន​សាធារណៈជន​ដោយ​ឥត​គិតថ្លៃ​រហូត​ដល់​ថ្ងៃ​ទី​១៣ ​តុលា ឆ្នាំ​២០២៧​ ។

ឯកឧត្តម ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ ជា​រៀង​រាល់​ឆ្នាំ រដ្ឋ​បាល​រាជធានី​ទទួល​នូវ​ការ​ណែនាំ និង​អនុសាសន៍ ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បុណ្យ​ទាន​ ។ បន្ទាប់​មក​ទៀត នៅ​ក្នុង​នីតិកាល​ទី​៧​នេះ សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​ក៏​បន្ត​នូវ​ប្រពៃណី​នេះ តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ដោយ​បាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​រថយន្ត​ក្រុង​ចំនួន​៦០០​គ្រឿង ដើម្បី​ជូន​ដំណើរ​ពួក​គាត់ ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី​ជាតិ នៅ​តាម​បណ្តា​ខេត្ត​ ។

ប៉ុន្តែ​ឆ្នាំ​នេះ​ចម្លែក ដោយ​ឃើញ​បងប្អូន​ពលករ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​កិច្ច​ការងារ ប្រកប​មុខរបរ អាជីវកម្ម នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ទាំង​២៤​នេះ មាន​ចំនួន​ច្រើន​ជាង​មុន ដោយសារ​គាត់​បានឃើញ​អំពី​អត្ថប្រយោជន៍ ដែល​សម្តេច​ធិ​បតី​បាន​ផ្តល់​ជូន​គាត់ ក៏​ដូច​ជា អ្នកបម្រើ​សេវា​ដឹក​ជ​ញ្ជូ​ន មាន​ភាសា​ផ្អែមល្ហែម ក្នុង​នាម​ជា​ជាតិ​តែ​មួយ ក្រោម​ដំបូល​រាជរ​ដ្ឋា​ភិ​បាល​តែ​មួយ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី​។

ឯកឧត្តម​បន្ថែម​ថា​ ភាព​ជិត​ស្និទ្ធិ​នេះ បាន​ធ្វើ​ឲ្យ​គាត់​ងាក​មក​ប្រើប្រាស់​សេវា​ដឹក​ជ​ញ្ជូ​ន​សាធារណៈ​របស់​រថយន្តក្រុង ដោយ​មិន​គិត​តថ្លៃ​នេះ​ថែម​ទៀត​ ។ ជា​នេះ​ទៀត គាត់​អាច​សន្សំ​ថវិកា​បាន​ម្នាក់​យ៉ាង​ហោច​ណាស់​១៥​ដុល្លារ ក្នុង​ពេល​ទៅ និង​ពេល​ត្រឡប់​មក​វិញ ១៥​ទៀត ​។ ដូច្នេះ​ហើយ ទើប​ពួក​គាត់​ងាក​មក​ប្រើប្រាស់​សេវា​នេះ ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ត​ថា កម្មករ​ម្នាក់​យ៉ាងតិច​ត្រូវ​ចំណាយ​១៥​ដុល្លារ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ពលរដ្ឋ​បាន​មក​ទទួល​សេវា​ជិះ​រថយន្តក្រុង​នេះ​ប្រមាណ​៥​ម៉ឺន​នាក់​ ទៅ​៦​ម៉ឺន​នាក់ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រជា​ពលរដ្ឋ​បាន​ច្រើន​។​នេះ ជា​គោលការណ៍​ដ៏​ឈ្លាសវៃ របស់​សម្តេច​ធិ​បតី បន្តវេន​ពី​សម្តេច​តេ​ជោ ហ៊ុន សែន​។

តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី​ថា​ទោះបីជា​អត់​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ​ក៏ដោយ ប៉ុន្តែ​ក្រសួង​បាន​ណែនាំ​ទៅ​ដល់​ម្ចាស់​រោងចក្រ កាលពី​ម្សិលមិញ​ឃើញ​ថា បាន​បើក​ប្រាក់ខែ​ជូន​បងប្អូន​យើង​ហើយ បងប្អូន​យើង ត្រឡប់​ទៅ​ផ្ទះ​ជាមួយនឹង​រថយន្ត ដែល​មិន​គិតថ្លៃ​ហើយ មាន​ប្រាក់​ហោប៉ៅ សម្រាប់​ទៅ​ធ្វើបុណ្យ​ធ្វើ​ទាន​ផង​ដែរ នេះ​ជា​ការ​រួមចំណែក មួយ​​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ពិធី​ដែល​យើង​ជួបជុំ​គ្នា សប្បាយចិត្ត​ទាំងអស់​គ្នា​បាន​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​បានឱ្យ​ដឹង​ថា​៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៦០០​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ធ្វើ​ដំ ណើ​រ ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌប្រពៃណី​ជាតិខ្មែរ​៕