រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០២:៣០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់តូបលក់គ្រឿងអលង្ការមួយកន្លែង កើតឡើងនៅចំណុចក្នុងផ្សារចាស់ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះបើយោងតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្នុងការចុះអនុវត្តប្រតិបត្តិការ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជា សាភា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីកន្លែងកំណើតនៅភូមិច្រក់ម្ទេស ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីចាត់ការបន្ត ៕


ចែករំលែកព័តមាននេះ