ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​មាន​ផែនការ​ប្រគល់លិខិត​​ឆ្លង​ដែន​​ការ​ទូត​​ដល់​លោក​​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​ វិញទេ

13 ឆ្នាំ មុន

លោកស្រី​នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណា​វ៉ាត្រា បានច្រានចោលពាក្យចចាមអារ៉ាមថា ក្រសួង​ការបរទេសកំពុងចាត់ចែងប្រគល់លិខិត​ឆ្លងដែនការទូតដល់បងប្រុសរបស់​លោកស្រី គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវ​​បានកង​ទ័ពធ្វើ​រដ្ឋប្រហារ​​ទម្លាក់ពីអំណាច​​​នាយករដ្ឋ​មន្ត្រី​កាលពីឆ្នាំ​២០០៦​។ លោកស្រី​​មាន​ប្រសាសន៍​ថា

លោកស្រី​នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណា​វ៉ាត្រា បានច្រានចោលពាក្យចចាមអារ៉ាមថា ក្រសួង​ការបរទេសកំពុងចាត់ចែងប្រគល់លិខិត​ឆ្លងដែនការទូតដល់បងប្រុសរបស់​លោកស្រី គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវ​​បានកង​ទ័ពធ្វើ​រដ្ឋប្រហារ​​ទម្លាក់ពីអំណាច​​​នាយករដ្ឋ​មន្ត្រី​កាលពីឆ្នាំ​២០០៦​។ លោកស្រី​​មាន​ប្រសាសន៍​ថា រដ្ឋាភិបាលមិន​មានគោលនយោបាយក្នុងការចូលធ្វើអន្តរាគមន៍ ជា​មួយ​ក្រសួងការបរទេសដើម្បីចាត់ចែងប្រគល់​និងដក​ហូតលិខិតឆ្លងដែនការទូតឡើយ។

លោករដ្ឋមន្ត្រីការបរទេស Surapong Towijakchaikul និយាយថា ​រូប​លោក​មិន​ដឹង​អ្វី​​ទាំង​អស់ចំពោះព័ត៌មានទាំងនោះ ហើយ​រូប​លោក​​​ទៀត​សោត​មិនទាន់បាន​ចាប់ផ្តើមចូល​ធ្វើ​ការ​ក្នុង​ការិ​យាល័យរដ្ឋមន្ត្រីនៅ​ឡើយទេ​។ ប្រសិនបើ​ក្រសួង​ពិតជាបានស្នើប្រគល់លិខិតឆ្លង​ដែនក្រហមដល់លោកថាក់ស៊ីន ​​មែន​នោះ​​គឺ​មាន​ស្មុគ្រ​ស្មាញ​ហើយ​។​

ក្រសួងការបរទេសគ្មានអំណាចគ្រប់គ្រាន់ក្នុងការសំរេចចំពោះបញ្ហានេះទេ ព្រោះវាត្រូវ ពឹង​ផ្អែកលើ​សេចក្តីសំរេចជាច្រើន​អំពីការផ្តន្ទា​ទោស​លោកថាក់ស៊ីនកាលពីឆ្នាំ​២០០៨ លើ បទ ពុក​រលួយ​ពី​ប៉ូលិស​រាជអាជ្ញា និង​តុលាការ។ មាន​អង្គភាពចំនួន៣ដែល​អាច​បន្ថយទោស​លោក​ថាក់ស៊ីនមុន​ពេល​ក្រសួង​ប្រគល់លិខិតឆ្លងដែន​ក្រហម ឱ្យ​ទៅ​លោក​។
ពាក្យចចាមអារ៉ាមនិយាយថា រដ្ឋាភិបាល​កំពុង​ធ្វើ​ជា​មេ​អណ្តើកចំពោះផលប្រយោជ​ន៍​លោក​​ថាក់ស៊ីន។

លោកSurapong ​ក្នុង​ជំនួប​​ជា​មួយឯអគ្គរាជទូតជប៉ុន​រូប​​ ប្រចាំទីក្រុង​បាំង​កក​​លោក Kojima ​បាន​សួរ​ថា តើរដ្ឋា​ភិបាលថ្មីថៃ​នៅ​តែបន្តគោលនយោបាយ​ដដែលតាមរដ្ឋាភិ​បាល​ចាស់ដែលហាមប្រាមលោកថាក់ស៊ីន ស៊ីណា​វ៉ា​ត្រា ចូល​ប្រទេសជប៉ុន ឬ​យ៉ាង​ណា​? លោក​Surapong ឆ្លើយថា រដ្ឋាភិបាលថ្មី​ដែល​ដឹក​​នាំដោយគណបក្សភឿថៃ គ្មានគោលនយោ​បាយ​បែបនោះឡើយ ហេតុនេះ ស្ថានទូតជប៉ុន​ត្រូវ​ធ្វើការសំរេចដោយខ្លួនឯងផ្ទាល់ទៅលើថា គួរតែផ្តល់វីហ្ស៊ាដល់លោកថាក់ស៊ី​ឬ​យ៉ាងណា។ រដ្ឋាភិបាលថ្មីមិនបង្ខំឱ្យ​ស្ថានទូត​ជប៉ុន​អនុ​ញ្ញាត​ឱ្យ​លោកថាក់ស៊ីនចូល​ប្រទេសជប៉ុន​ឡើយ៕