ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​​នាវា​​កម្សាន្ត​​​​​ត្រូពីកាល់​យ៉ា​ង​ទំនើប​​មាន​​សណ្ឋាន​​​ដូច​កូន​​កោះ​មួយ​

12 ឆ្នាំ មុន

​នេះជា​គម្រោង​​​​នាវា​កម្សាន្ត​ត្រូពីកាល់​​យ៉ាង​ទំនើប​​​បំផុត​​មួយដែលគេ​​រចនា​​ដូច​ជា​​​កូនកោះ​​មួយ​ដូច្នេះ​ដែរ ដែល​​​គេ​ហៅ​​ថា កន្លែង​​កម្សាន្ត​​​នៃក្តី​ស្រមៃ​​​ចល័ត​។​ នាវា​នេះ​​ពិតណាស់ គឺសម្រាប់​បណ្តា​​មហា​សេដ្ឋី​​​មានប្រាក់ច្រើន​​​ដែលមិនរារែក​ឡើយ​ក្នុងការ​ទិញ​​​​ ឬ​ជួល​នាវា​នេះ​ជិះ​​​។ នាវា​កម្សាន្ត​​នេះ​មាន​ឈ្មោះ​​ថា TROPICAL

​នេះជា​គម្រោង​​​​នាវា​កម្សាន្ត​ត្រូពីកាល់​​យ៉ាង​ទំនើប​​​បំផុត​​មួយដែលគេ​​រចនា​​ដូច​ជា​​​កូនកោះ​​មួយ​ដូច្នេះ​ដែរ ដែល​​​គេ​ហៅ​​ថា កន្លែង​​កម្សាន្ត​​​នៃក្តី​ស្រមៃ​​​ចល័ត​។​ នាវា​នេះ​​ពិតណាស់ គឺសម្រាប់​បណ្តា​​មហា​សេដ្ឋី​​​មានប្រាក់ច្រើន​​​ដែលមិនរារែក​ឡើយ​ក្នុងការ​ទិញ​​​​ ឬ​ជួល​នាវា​នេះ​ជិះ​​​។ នាវា​កម្សាន្ត​​នេះ​មាន​ឈ្មោះ​​ថា TROPICAL ISLAND PARADISE ជា​នាវា​ដ៏មហា​ទំនើប​​​ដែលគេស្ទើរ​តែ​​​​ពុំជឿ​។ ​វា​​ជា​នាវា​​​​សំយោគ​​មួយ​យ៉ាង​​​ល្អ​ឥត​ខ្ចោះ ​រវាង​កន្លែង​​​កម្សាន្ត​​នៃក្តីស្រមៃ​ និងនាវា​យ៉ាង​ទំនើបបំផុត​។

​​នៅ​លើ​នាវា​នេះ​​​​មាន​ទាំង​ដើម​​​ដូង បឹង​កាឡូ ​អាង​ហែលទឹក បណ្តោយ​​​​៩០ម៉ែត្រ ភ្នំភ្លើង​សិប្បនិមន្ត ទឹកធ្លាក់ ​។ល។ ​អ្វីៗ​ដែល​​មិន​គួរ​ឱ្យជឿ​បាន​​មាន​នៅលើ​នាវា​នេះ ដែលប្រៀប​ដូច​​ជា​កូនកោះ​​​ឋាន​សួគ៌​មួយ​។ ​នាវា​ដ៏​អស្ចារ្យ​នេះ អាច​បើក​​​បាន​ក្នុង​ល្បឿន​​​១៥ NOEUDS ហើយ​​អាច​នាំ​លោក​​​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​​​នៃ​ពិភពលោក ។ ​​តម្លៃ​​​នៃ​គម្រោង​​នៅ​ពុំ​ទាន់​ប្រកាស​ឱ្យដឹង​​​នៅឡើយ ៕​