ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FAO : កម្ពុជាប្រឈមខ្ពស់នឹងហានិភ័យនៃបាតុភូត អែលនីញ៉ូ

1 ខែ មុន

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ (FAO)​ នៅ​កម្ពុជា​បាន​ពញាក់​ទៀត​ហើយ​ពាក់ព័ន្ធ​នឹង​បាតុភូត​អែ​ល​នី​ញ៉ូ ដោយ​លើក​ឡើង​ថា កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​បាតុភូត​នេះ​ខ្ពស់ ។

អង្គការ​នេះ​បាន​ចែក​រំ​លេ​ក​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​នេះ​ថា ដោយ​ផ្អែក​លើ​ទិន្នន័យ​សង្កេតការណ៍​តាម​ផ្កាយ​រណប​ក្នុង​រយៈពេល​៤១​ឆ្នាំ​កន្លង​មក ប្រព័ន្ធ​ស​ន្ទ​ស្សន៍​ភាព​តានតឹង​ផ្នែក​កសិកម្ម របស់​អង្គការ FAO បាន​កំណត់​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ ដែល​បណ្តាល​មក​ពី​បាតុភូត El Niño ក្នុង​ឆ្នាំ​២០២៦​។

នេះ គឺជា​ការ​ពញាក់​ការ​ចាប់អារម្មណ៍​មួយ ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ពញាក់​អំពី​ការ​ព្រួយបារម្ភ​នេះ​ដែរ ហើយ​បាន​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​បាតុភូត​នេះ ខណៈ​ដែល​វា​អាច​មក​ដល់​ហើយ​អូស​បន្លាយ ពី​ចុងឆ្នាំ​២០២៦ ដល់​ដើមឆ្នាំ​២០២៧ ។

បាតុភូត​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត ហើយ​បើ​ភ្លៀង គឺ​ខ្លាំង អាច​ក្លាយជា​ទឹកជំនន់ ព្យុះ ឡើង​កំ​ដៅ​ខ្លាំង ។ សម្រាប់​កម្ពុជា​អាច​ប៉ះពាល់​ដល់​ទឹក​ប្រើប្រាស់ កសិកម្ម បញ្ហា​អគ្គិសនី​ជាដើម ៕