ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​ជិត​២០០​នាក់​ ដែល​សម្រេច​ទោស​រួច​ ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ជនជាតិ​ថៃ​ជិត​២០០​នាក់​ដែល​សម្រេច​ទោស​រួច​ពី​ខេត្តសៀមរាប ​ត្រូវ​បាន​បញ្ជូន​ចេញ​​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ នៅ​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ​២០២៦។

ក្នុងពេល​​ត្រូវ​បញ្ជូន​ជនជាតិ​ថៃ​ចេញ គេសង្កេត​ឃើញ​វត្តមាន​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួល​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ​លោក​ឧត្តមសេនីយ៍ទោ យឿ​ម ម៉ា​ន់ អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត លោក លៀម សុ​ដា អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បាន​​ឱ្យដឹង​ថា​ ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១៩៧​នាក់​ ក្នុង​នោះ​មាន​ស្រី​ស្រី​៧៣​នាក់ ដែល​ត្រូវ​បាន​សម្រេច​ទោស​និង​បញ្ជូន​មក​ពី​ខេត្តសៀមរាប​និង​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ថៃ​នៅ​លើ​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ឈម​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក ​ប្រទេស​ថៃ​។

លោក​ឧត្តមសេនីយ៍ទោ យឿ​ម ម៉ា​ន់ បាន​បញ្ជាក់​ថា​ ​ជនជាតិ​ថៃ​ចំនួន​១៩៧​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​សម្រេច​ទោស​រួច​ដែល​ប្រព្រឹត្តិ​បទល្មើស​នៅ​ក្នុង​ខេត្តសៀមរាប ក្រោយ​បណ្តេញចេញ​កម្ពុជា​ បាន​បិទ​​ទិ​ដ្ឋ​ការ​មិន​អោយ​ចូល​មក​កម្ពុជា​វិញ​មាន​រយៈពេល​៣​ទៅ​៥​ឆ្នាំ​។

ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន បាន​បញ្ជាក់​ថា​ ​ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អនុវត្តន៍​ជា​បន្តបន្ទាប់​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​កម្ពុជា​មាន​ដូច​ជា​បទល្មើស​អន​ឡាញ​ស្គេ​ម​និង​បទល្មើស​ផ្សេង​ៗ​ដែល​បាន​សម្រេច​ទោស​រួច​នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​​បណ្តេញ​ចេញពី​កម្ពុជា​៕