ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់វិស័យការពារជាតិ ដើម្បីបង្កើនសមត្ថភាព

9 ម៉ោង មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ទម្លាយ​ថា វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ត្រូវ​បាន​កែទម្រង់ និង​ពង្រឹង ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ជាតិ ប៉ុន្តែ​សម្តេច​សុំ​មិន​លំអិត ។

ការ​ទម្លាយ​បែប​នេះ របស់​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) នៅ​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ វិស័យ​កងទ័ព​កម្ពុជា​ត្រូវ​បាន​កំណែទម្រង់ ខណៈ​កាតព្វកិច្ច​ត្រូវ​ពង្រឹង​មនុស្ស​របស់​យើង​វិស័យ​ការពារ​ជាតិ​សំខាន់​តែ​យើង​ក៏​មិន​ទៅ​ដក​ពី​វិស័យ​សុខាភិបាល ឬ​វិស័យ​អប់រំ ដែល​ជា​ធនធានមនុស្ស​នោះ​ដែរ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហើប​យ៉ាង​ដូច្នេះ​ថា ៖ «​ការ​កំណែទម្រង់កងទ័ព​យើង​បាន​ធ្វើ​ច្រើន តែ​ខ្ញុំ​សុំ​មិន​អត្ថាធិប្បាយ អាហ្នឹង​ជា​រឿង​ផ្ទៃក្នុង​កងទ័ព មិនមែន​ជា​រឿង​ដែល​ត្រូវ​យក​មក​និយាយ​នៅ​លើ​វេទិកា បកស្រាយ សុំ​បងប្អូន​យោគយល់​ថា តាំងពី​វាយ​គ្នា​មក​កងទ័ព​យើង​ពង្រឹង​ស្អី​ខ្លះ?​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ចំពោះ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​នេះ​ក៏​ត្រូវ​បាន​លោក ជេ​ម សុខ ដែល​ជា​អ្នកវិភាគ​លើ​បណ្តាញ​សង្គម​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​លើកយក​វិភាគ​ជុំវិញ​ការ​បង្កើន​សមត្ថភាព​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​នេះ គ្រាន់តែ​ការ​វិភាគ​ប៉ុណ្ណោះ ។

បន្ថែម​ពី​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ចង់បាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​ការ​ពង្រឹង​ធនធានមនុស្ស ពង្រឹង​វិស័យ​ការពារ​ជាតិ វិស័យ​សន្តិសុខ​ជាតិ គឺ​យើង​ត្រូវ​តែ​ធ្វើ ។ ការ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​ស៊ី​វិល សន្តិសុខ​ជាតិ ក៏​រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ជាប់​ជា​ប្រចាំ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​វិញ ត្រូវ​បាន​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ពេល​ស្ថានភាព​វិល​ទៅ​ប្រក្រតី​ភាព​ឡើង​វិញ សម្តេច​នឹង​រៀបរាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឱ្យ​បានដឹង​ច្បាស់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ ។

ខណៈ​នៅ​ក្រសួងការពារជាតិ បាន​កែទម្រង់​ចាប់ពី​ថ្នាក់​ក្រសួង ថ្នាក់​អគ្គបញ្ជាការ ប្រភេទ​ទ័ព ថ្នាក់​យោធភូមិ​ភាគ ថ្នាក់​តំបន់​ប្រតិបត្តិការ​សឹង​រង និង​កងការពារ​ព្រំដែន​ជាដើម ។

គួរ​រម្លឹក​ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​ណែ​ត ក៏​លើក​ឡើង​ពី​ការ​ធ្វើ​កំណែទម្រង់​វិស័យ​ការពារ​ជាតិ​ចុង​ក្រោយ​នេះ ដោយ​អនុវត្ត​តាម​គោលការណ៍ «​បង្រួម​ក្បាល​ពង្រីក​ខ្លួន​» ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ពង្រឹង​ខឿន​ការពារ​ជាតិ​រយៈពេល​វែង ៕