រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោកចេនដឺ មិញ បានអំពាវនាវកាលពីថ្ងៃទី១៣ សីហា នៅទីក្រុង ម៉ាណាដូររបស់ឥណ្ឌូណេស៊ីដល់បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានឱ្យពង្រឹងការប្រាស្រ័យទាក់ទងនឹងសម្របសម្រួលគ្នាជាមួយបណ្តាដៃគូ ចរចា ដើម្បីផ្តល់ទំនុកចិត្តដល់ពិភពលោក ។
យោងតាមរដ្ឋមន្ត្រីចិនរូបនេះថា អាស៊ាន និងបណ្តាដៃគូចរចារបស់ខ្លួនត្រូវធ្វើការដើម្បីលុបបំបាត់ចោលរបាំងពាណិជ្ជកម្ម ជម្រុញការចរចាពាណិជ្ជកម្មក្រុងដូហា និងជំរុញសេដ្ឋកិច្ចពិភពលោកនៅពេលដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិកំពុងតែប្រឈមមុខនឹងភាពមិនច្បាស់លាស់ថ្មីៗនិងការប្រឈមទាំងឡាយ ។
លោកចេន អះអាងបែបនេះ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ីខាងកើត ដែលចូលរួមដោយបណ្តាប្រទេសអាស៊ាននិងដៃគូចរចាទាំង៦ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា) ។ ក្រោយកិច្ចប្រជុំនេះមានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបណ្តាអ្នកចូលរួមបានអបអរសាទរចំពោះសំណើដែលលើកឡើងដោយចិន និងជប៉ុនដើម្បីបង្កើតតំបន់ផ្លាស់ប្តូរសេរីមួយ និងភាពជាដៃគូសាកលនៅអាស៊ីខាងកើត ។
សេចក្តីប្រកាសរួមបានលើកសរសើរដល់កិច្ចសហប្របត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន ជប៉ុន ព្រមទាំងកូរ៉េខាងត្បូង ហើយស្វាគមន៍សំណើចូលរួមរបស់ប្រទេសចិន និងជប៉ុនក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ីខាងកើតនិងភាពជាដៃគូយោគយល់អាស៊ីខាងកើត ៕
ចែករំលែកព័តមាននេះ