ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍! នគរ​បាល​ខេត្តសៀមរាប ចុះអប់រំច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពដល់ពលរដ្ឋ នៅ​រង្វង់​មូល​ព្រះរាជ​ដំណាក់

22 ម៉ោង មុន
  • សៀមរាប

‎​ខេត្តសៀមរាប​៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ នេះ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដសៀមរាប បាន​ចាត់​កម្លាំង​ការិយាល័យ​នគរ បាល​ចរាចរណ៍​ផ្លូវគោក ឱ្យ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង ដឹក​ជញ្ជូន​ខេត្ត ចុះ​អប់រំ​ផ្សព្វផ្សាយ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​រង្វង់​មូល​ព្រះរាជ​ដំណាក់ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្នុង​ក្រុង​សៀមរាប ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងឡាយ​ឱ្យ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​យកចិត្តទុកដាក់​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន​សំដៅ​រួម​គ្នា​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យមក​នៅ​កម្រិត ទាប ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ឈាន​ទៅ​ចូលរួម​លុប​បំបាត់​សកម្មភាព​អ​នា ធិ​ប​តេ​យ្យ​នៃ​ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់ ឱ្យ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ។

លោក​បាន​បន្ថែម​ថា ក្នុង​នោះ​ដែល​ក្រុមការងារ​ក៏​បាន​ចែក​ជូន​នូវ​មួក​ការពារ​សុវត្ថិភាព សៀវភៅ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ខិត្តប័ណ្ណ​ជំនួយស្មារតី ស្ទីក​ឃ័រ ​ចំណាំងផ្លាត និង​ណែនាំ​នូវ​វិធានការ​នានា​ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​ ៕