មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ បង្ក្រាប និងប្រមូលឈើសន្និធិប្រភេទឈើផ្ដៀកចំនួន៦០សន្លឹក
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូតបានចុះប្រតិបត្តិការប្រមូលឈើសន្និធិប្រភេទឈើផ្ដៀកចំនួន៦០សន្លឹក នៅត្រង់ចំណុចភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីទី៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

វត្ថុតាងដែលប្រមូលបាន រួមមានឈើផ្ដៀកចំនួន៦០សន្លឹក ដែលមានទំហំ០,២៥ម៉ែត្រ × ០,០២ម៉ែត្រ × ៤ម៉ែត្រ ក្នុងមួយសន្លឹក សរុបប្រមាណ១,២០០ម៉ែត្រគូប ហើយត្រូវបានយកទៅរក្សាទុកនៅស្នាក់ការដំរីបូត ដើម្បីចាត់ការតាមនីតិវិធី ។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា វត្ថុតាងដែលប្រមូលបាន រួមមានឈើផ្ដៀកចំនួន៦០សន្លឹក ដែលមានទំហំ០,២៥ម៉ែត្រ × ០,០២ម៉ែត្រ × ៤ម៉ែត្រ ក្នុងមួយសន្លឹក សរុបប្រមាណ១,២០០ម៉ែត្រគូប ហើយត្រូវបានយកទៅរក្សាទុកនៅស្នាក់ការដំរីបូត ដើម្បីចាត់ការតាមនីតិវិធី ។

លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា ស្ថាប័នអយ្យការ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តនីតិវិធីយ៉ាងហ្មត់ចត់ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមផ្លូវច្បាប់ចំពោះបទល្មើសធនធានធម្មជាតិដែលបានកើតឡើង ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយផ្តោតសំខាន់លើការការពារ អភិរក្ស និងទប់ស្កាត់ការកាប់បំផ្លាញធនធានព្រៃឈើនៅក្នុងមូលដ្ឋាន ព្រមទាំងត្រៀមកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកបន្ថែមថា កិច្ចប្រតិបត្តិការនេះ ត្រូវបានអនុវត្តស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងនាមជាប្រធានគណៈកម្មាធិការឯកភាពខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ៕

ចែករំលែកព័តមាននេះ