ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ទំនប់បង្ហៀរពាមពូល ខេត្តកំពង់ស្ពឺ បើកឱ្យឆ្លងកាត់ឡើងវិញហើយ​ ក្រោយទឹកបានស្រកចុះ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទំនប់​បង្ហៀរ​ពាម​ពូ​ល អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦​នេះ បន្ទាប់ពី​ទឹកបាន​ស្រក​ចុះ​អស់ទាំង​ស្រុង​ហើយ​។

ដោយសារ​តែ​មេឃ​រាំង ធ្វើ​ឱ្យ​ទឹក​ហូរ​ទៅ​ខាងក្រោម និង​ស្រក​លឿន ដូច្នេះ​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទំនប់​បង្ហៀរ​ពាម​ពូ​ល ពី​ឃុំ​ចំបក់ ទៅ​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច គិត​ត្រឹម​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦​នេះ ទឹក​ស្រក​អស់ហើយ ទំនប់​បង្ហៀ​ទឹក​ពាម​ពូ​ល​(​ចាក់សាប​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ដែល​ធ្វើ​ដំណើរ អាច​ឆ្លងកាត់​បាន​ធម្មតា​វិញ​ហើយ ៕