ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៨​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ នៅ​ស្រុក​រមាស​ហែក

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៩:៥៧​នាទី សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​មធ្យោបាយ​ផ្សេង​ៗ(​កាប់​ប្លន់​យក​ម៉ូតូ​) បង្ក​ដោយ​ជនសង្ស័យ​០២​នាក់ នៅ​ចំណុច​ភូមិ​ត្រពាំង​រំដេញ ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​រួច​មក និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង ទទួល​ផែនការ​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ក្រុង បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ធ្វើការ ស្រាវជ្រាវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាង​សកម្ម​ចំនួន​០៣​នាក់ (​ប្រុស​) ហើយ​បន្ត​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ស្រុក​រមាស​ហែក ស្រុក​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ទាប ស្រុក​រំដួល និង​ស្រុក​កំពង់​រោ​ទិ៍ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន ០៥​នាក់ ប្រុស​ទៀត (​សរុប ០៨​នាក់​) ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ទូរ​សព្ទ​ដៃ​, កាំបិត​ធ្វើ​សកម្មភាព និង​ម៉ូតូ​ធ្វើ​សកម្មភាព​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕