ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់រលំអគារច្រើនជាន់នៅឥណ្ឌា! មនុស្សជាច្រើនរងរបួស និងមួយចំនួនអាចជាប់ក្រោមគំនរបាក់បែក

1 ថ្ងៃ មុន

ប្រទេសឥណ្ឌា៖ អគារច្រើនជាន់មួយបានបាក់រលំនៅក្នុងរដ្ឋធានីញូវដែលី នៅថ្ងៃនេះ បណ្តាលឱ្យមនុស្សជាច្រើនរងរបួស ខណៈមនុស្សមួយចំនួនទៀតត្រូវបានគេសង្ស័យថា អាចនៅជាប់ក្រោមគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីទទួលការព្យាបាល ខណៈក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការ ស្វែងរកមនុស្សដែលអាចជាប់នៅក្រោមគំនរបាក់បែក។

អាជ្ញាធរមិនទាន់បញ្ជាក់ច្បាស់អំពីចំនួនមនុស្សដែលអាចជាប់នៅក្រោមអគារ ឬមូលហេតុដែលបណ្តាលឱ្យអគារបាក់រលំនៅឡើយទេ។ ក្រុមសង្គ្រោះកំពុងព្យាយាមរុករកតំបន់កើតហេតុ ដើម្បីស្វែងរក និងជួយអ្នកដែលអាចនៅខាងក្នុង។

តាមព័ត៌មានបឋម អគារដែលបាក់រលំនេះមានអាយុកាលជិត​៥០ឆ្នាំ​។ អាជ្ញាធរនៅតែបន្តស៊ើបអង្កេត និងវាយតម្លៃស្ថានភាព ដើម្បីស្វែងរកមូលហេតុនៃហេតុការណ៍ និងបញ្ជាក់ចំនួនអ្នករងគ្រោះ៕