ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គចន្ទ​មុនី បង្ហាញ​ប្លង់ គម្រោង​សាងសង់​សំណង់​អគារ​ដ៍​ធំ​ស្កឹមស្កៃ ​សម្រាប់​សមណសិស្ស-និស្សិត សិក្សា​ដោយ​ឥត​គិតថ្លៃ

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះ​អង្គ ចន្ទ មុនី ព្រះ​ចៅអធិការ​វត្ត ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត បាន​មាន​ថេរ​ដីកា និង បង្ហាញ​នូវ​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ដ៏​ធំ​មួយ រួម​មាន​ សាកលវិទ្យាល័យ​, វិទ្យាល័យ​, អនុ​វិទ្យាល័យ​, សាល​ប្រជុំ ព្រមទាំង​អគារ​ស្នាក់​នៅ (​កុដិ​) សម្រាប់​ព្រះសង្ឃ​ជា​សមណ​សិស្ស​-​និស្សិត ដោយ​ឥត​គិតថ្លៃ​។

ព្រះអង្គ​មានថេរ​ដី​កា និង​បង្ហាញ​គម្រោង ប្លង់​ស្ថាបត្យកម្ម​ដ៍​ធំ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ ក្នុង​ឱកាស​ដែល ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត ស្ថិត​ក្នុងភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ខេត្តកំពង់ឆ្នាំង ។

ព្រះ​អង្គចន្ទ​មុនី មាន​ថេរ​ដីកា​បញ្ជាក់​ថា អគារសិក្សា​ដែល​នឹង​ត្រូវ​រៀបចំ​សាងសង់​ឡើង​នេះ គឺជា​ប្រភេទ អគារ​ភ្លោះ ដ៏​ទំនើប ដែល​ជា​ស្តង់ដាអន្តរជាតិ ដោយ​ក្នុង​បាន​បែងចែក​តាម​ជាន់ថ្នាក់ ថ្នាក់​សកល​វិទ្យាល័យ វិទ្យាល័យ និង​អនុ​វិទ្យាល័យ ។ អ្វី​ដែល​កាន់តែ​ពិសេស​នេះ មាន​សាល​ប្រជុំ​យ៉ាង​ធំ និង​មាន​កន្លែង​ស្នាក់​នៅ ផ្តល់​ជូន​សម្រាប់​ព្រះសង្ឃ​ជា​សម​ណ​សិស្ស និង​សិស្សានុសិស្ស ស្នាក់​នៅ​និង​រៀនសូត្រ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​មានការ​ឧបត្ថម្ភ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​សិក្សាអប់រំ​ពេញលេញ​។ គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដ៏​ធំ​មួយ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​បុក​គ្រឹះ​សាងសង់​នៅ​ដើមឆ្នាំ​២០២៧ ពោល​គឺ បន្ទាប់​ពី​ពិធីបុណ្យ​កឋិនទាន​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​អញ្ជើញ​ពិនិត្យ នូវ​ប្លង់​គម្រោង ស្ថាបត្យកម្ម ដ៏​ស្កឹម​ស្កៃ​ដែល​បង្ហាញ​ដោយ ព្រះ​អង្គ ចន្ទ មុនី រួច​មក ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន និង​លោក ជំទាវ កែ ចន្ទ​មុនី ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋិ អភិបាល​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោក​ជំទាវ ព្រមទាំង មន្ត្រីរាជការ​ក៏​បាន​អញ្ជើញ​ជិៈ​រថយន្ត​អគ្គី​ស​នី ពិនិត្យ ពី​ការ​រីក​ចំរើន ជុំវិញ​បរិវេណ​វត្ត និង​បន្ទាប់​ទើប​អ​ញ្ញើញ​ស្រង់​ព្រះ និង​ឡើង​សាលាឆាន់​ដើម្បី​ធ្វើ​ពិធីរាប់បាត្រ បង្សុកូល ទៅ​តាម​ទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​មាន​ពុទ្ធបរិស័ទ​ចូលរួម​យ៉ាងច្រើន​កុះករ ៕