ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតីទម្លាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយជាមួយថៃ និងស្នើឲ្យឈប់សកម្មភាពណាដែលបង្កើនកម្តៅ និងវាទទីយកទឹកដីកម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​បាន និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ និង​បាន​ស្នើ​ឲ្យ​ថៃ​បញ្ឈប់​សកម្មភាព​ណា​ដែល​បង្កើន​កម្តៅ និង​ជា​សកម្មភាព​ដែល​វាទ​ទី​យក​ទឹកដី​របស់​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​អបអរសាទ​ខួប​៨០​ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ភោ​ធ​អគា​សិក្សា​ថ្មី​ចំនួន​២​ខ្នង​ព្រមទាំង​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កាលពី​បី​ថ្ងៃមុន ឧបការី​ទូត​សហរដ្ឋអាមេរិក​បាន មក​ជួប​ខ្ញុំ​បន្ទាន់ ដោយ​គាត់​ថា ឥឡូវ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​និយាយ​ជាមួយ​ថៃ​ហើយ​ថា សុំ​ឲ្យ​ថៃ​ឈប់​សកម្មភាព​ណា​ដែល​បង្កើន​កម្តៅ ឈប់​ធ្វើ​សកម្មភាព​ណា​ដែល​បញ្ជាក់​ថា ជា​ការ​វាទ​ទី​យក​ទឹកដី​កម្ពុជា ហើយ​ធ្វើ​យ៉ាងម៉េច​រក្សា​កិច្ចព្រមព្រៀង​ដែល​ចរចា​ជាមួយ​គ្នា ។ ដោយ​កិច្ចព្រមព្រៀង​បាន​បញ្ជាក់​ថា ភាគី​ទាំង​ត្រូវ​តែ​ធ្វើការ​វាស់វែង​តាម​ស​ន្ធី​សញ្ញា កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​ដោយ​ប្រើ​យន្តការ​JBC »​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ឧបការី​រដ្ឋ​អា​មេ​រិ​កមក​ជួប​សម្តេច ស្នើ​កម្ពុជា​កុំ​ធ្វើ​សកម្មភាព​ណា​ដែល​បង្កើន កម្តៅ ។ សម្តេច​ឆ្លើយ​តប​ថា កម្ពុជា​មិន​ដែល​ធ្វើ​សកម្មភាព​ណា​បង្កើន​កម្តៅ​នោះ​ទេ ។ យើង​មិន​ដែល​ធ្វើ​នោះ​ទេ ហើយ​យើង​មានការ​អត់ធ្មត់​ណាស់ ។ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា សម្តេច​បាន​ស្នើ​ឲ្យ​ភាគី​អា​មេ​រិ​ក​ដែល​ផ្តួចផ្តើម​មាន​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ថៃ ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​វាស់វែង​តាម​យន្តការ​JBC ឲ្យ​បាន​ឆាប់ ។ ខ្ញុំ​សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រវាង​កម្ពុជា និង​ថៃ មក​ដល់​បោះចោល​នោះ​ទេ រួម​មាន​យន្តការ​ការទូត យន្តការ​ដោះស្រាយ​ផ្លូវច្បាប់ លើ​ផ្នែក​ផ្លូវទឹក​ស្តី​ពី​នី​ត​សមុទ្រ UNCLOS ។ គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល សូម​បងប្អូន​មានការ​យោគយល់ គឺ​វា​ប្រើ​រយៈ​វែង មិន​ដូច​ជា​ការ​វៃ​គ្នា​នោះ​ទេ ប៉ុន្តែ​វា​អាច​ចប់ ។ បើ​វៃ​គ្នា​វា​មិន​ចប់​នោះ​ទេ គឺ​គេ​វៃ​យក​បាន យើង​វៃ​យក​វិញ គេ​វៃ​បក​យក​វិញ ដូច​ជា​សង្គ្រាម​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន វៃ​គ្នា​៣​ឆ្នាំ​ហើយ​៕