ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់! ​ស៊ី​ឈ្នូ​លបើក​គោ​យន្ត​ច្នៃ​ដឹកស្រូវ​តាម​ផ្ទះ​​យក​ទៅ​​កិន​ឲ្យ​គេ ​ទាក់​ដាច់​ខ្សែភ្លើង​លើ​ដងផ្លូវ​ឆក់​ស្លា.ប់  

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​ស៊ី​ឈ្នូ​លបើក​គោ​យន្ត​ដឹកស្រូវ​តាម​ផ្ទះ​យក​ទៅ​កិន​ឲ្យ​ទេ តែ​អកុសល​ទាក់​ខ្សែភ្លើង​លើ​ដងផ្លូវ​ដាច់​ធ្លាក់ ឆក់​បណ្ដាល​ឲ្យ​ស្លាប់  កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា នៅ​ចំណុច​ភូមិ​អ​ឲ​ពោ​ធី  ឃុំ​រកា  ស្រុក​សង្កែ​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​ឈ្មោះ ហ៊ុន ឡាយ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ  ឃុំ​អូរ​ដំបង​១  ស្រុក​សង្កែ​​ ។ ជន​រង​គ្រោះ​ត្រូវ​ចរន្ត​អគ្គិស​​នី​ឆក់​ស្លាប់ នៅ​លើ​ដងផ្លូវ​ត្រង់​ចំណុច​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ  នៅ​ពេល​ខ្សែភ្លើង​ដែល​គេ​ចង​យ៉ាងរ​ញ៉េ​រ​ញ៉ៃ​តាម​ដងផ្លូវ​បាន​ដាច់​ធ្លាក់​ ។

​អ្នក​ភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា   ជន​រង​គ្រោះ​បាន​បើក​គោ​យន្ត​កែ​ច្នៃ ទាក់​ខ្សែភ្លើង​ឆ្លងកាត់​ផ្លូវ​បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​ប៉ះ​ចំ​ក៏​ឆក់​ធ្លាក់​ពីលើ​គោ​យន្ត​តែ​ម្ដង​ ។  ប្រភព​ដដែល​បាន​និយាយ​ថា  ជន​រង​គ្រោះ​គ្រោះជា​អ្នក​ស៊ី​ឈ្នូ​លបើក​គោ​យន្ត​ដឹកស្រូវ​តាម​ផ្ទះ​យក​ទៅ​កិន​ឲ្យ​គេ  ប៉ុន្តែ​​​ពេល​ដឹក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ទាក់​ខ្សែភ្លើង​ដែល​អ្នក​ភូមិ​បំពាក់​ធ្លាក់រ​ញ៉េរ​ញ៉ៃ​ឆ្លងកាត់​ផ្លូវ ធ្វើ​ឲ្យ​ដាច់​ធ្លាក់​ប៉ះ​លើ​ជន​រង​គ្រោះ ទើប​ធ្វើ​ឲ្យ​ឆក់​ជន​រង​គ្រោះ​តែ​ម្ដង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ប្រកាច់​ធ្លាក់​ពីលើ​គោ​យន្ត​សន្លប់ ហើយ​បាន​ស្លាប់​ពេល​គេ​ដឹក​ទៅ​ដល់​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន ​។   សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា  កម្ពស់​ស្រូវ​លើ​គោ​យន្ត​មិន​ខ្ពស់​ប៉ុន្មាន​ទេ  តែ​ដោយសារ​ខ្សែភ្លើង​ឆ្លង​កាត់​ផ្លូវ​ធ្លាក់​​រយីក​រយាក​ទាក់ពេក ថែម​ទាំង​ជន​រង​គ្រោះ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្នផង  ទើប​ទាក់​ខ្សែភ្លើង​ដាច់​ធ្លាក់​ឆក់​ស្លាប់​ត​តែ​ម្ដង ​។

​យ៉ាងណា  បងប្អូន​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​មូលដ្ឋាន  ជា​ពិសេស​ ក្រុម​ជំនាញ​អង្គភាព​«​អគ្គិសនី​» គួរតែ​ជួយ​ត្រូ​ត​ពិនិត្យ​មើល​ផង​ចំពោះ​បណ្ដាញ​ខ្សែភ្លើង​ដ៏​រ​ញ៉េ​រ​ញ៉ៃ​បំពាក់​នៅ​តាម​មូលដ្ឋាន​ដូច​ខាងលើ​នេះ ព្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​យាន​យន្ត ឬអ្នកដំណើរ​នានា ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់  ដែល​នឹង​អាច​ប៉ះពាល់​បង្ក​គ្រោះថ្នាក់​ដោយ​យថាហេតុ​ ៕