ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី បដិសេធចំពោះអ្នកនិយាយថា សង្គ្រាមឃ្លានពានទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ភាគីកម្ពុជាជាអ្នកបង្កើតសង្គ្រាមមុន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បដិសេធ​ចំពោះ​អ្នក​ដែល​លើក​ឡើង​ថា កម្ពុជា​ជា​អ្នក បង្កើត​ឲ្យ​មាន​សង្គ្រាម​នៅ​តាម​ព្រំដែន​ជា​រឿង​មិន​ពិត ។ ផ្ទុយ​ទៅ​វិញ ភាគី​ថៃ​ទេ ជា​អ្នក​បង្កើត​សង្គ្រាម​មុន ដោយ​បាន​បា​.​ញ់​ស​ម្លា​.​ប់​ទាហាន​កម្ពុជា​នៅ​ក្នុង​ទឹកដី​កម្ពុជា​មុន ទើប​កម្ពុជា​ធ្វើការ​ការពារ​ខ្លួន ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប ៨០​ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ភោ​ធ​អគា​សិក្សា​ថ្មី​ចំនួន​២​ខ្នង ព្រមទាំង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា ក់​យ៉ាង​ដូច្នេះ​ថា ៖« អ្នកខ្លះ​ថា ការ​វៃ​គ្នា​នេះ ដោយសារ​តែ​កម្ពុជា​ទៀត ! ថា​មក​ពី​យើង​សំដី​«…»​ថ្ងៃ​២៥ ខែឧសភា កន្លង​មក ។​យើង​មិន​បាន​ធ្វើ​អី​ទេ​! នៅ​សុខ​ៗ​គេ​មក​បាញ់​ទាហាន​ខ្មែរ​យើង​ដល់​ដី​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទាមទារ​ឱ្យ​ឆ្លើយ​តប ក្រោយមក​គេ​ប្រមាថ​យើង ខ្មែរ​ក្រ​ណាស់ អត់​ប្រេង ភ្លើង អ៊ិ​ន​ធើ​ណែ​ត ដាច់ខ្យល់​តើ​ចាំ​ទេ ? ហើយ​យើង​បាន​ឆ្លើយ​តប​វិញ​ថា បើ​អ្នក​មើលងាយ​យើង​ចាត់វិធានការ​អី​ញ្ចឹ​ង​» ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពេល​សង្គ្រាម​ក៏​មាន​បងប្អូន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ថា រដ្ឋាភិបាល​ស្រ​ងេ​ង​ស្រ​ងាង ហៅ​ថ្ងៃ​ទី​៦ ខែ​៧ ស្អី​នោះ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ឧសភា គេ​ចាប់ផ្តើម​បណ្តេញ​ទាហាន​ខ្មែរ​ចេញពី​ប្រាសាទ​តា​មាន់​ហើយ​ធ្វើ​ឲ្យ​មានការ​ឈ្លោះ​គ្នា ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ៖« យើង​មិនមែន​ជា​អ្នក​បង្ករឿង​នោះ​ទេ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់ គឺថា​អ្នក​បាញ់​យើង​មុន ។ យើង​ខំប្រឹង​ប្រែង​ណាស់ ទៅ​នៅ​ទីតាំង​យើង​មក​ទាំង​ផ្ទះ ទាំង​វត្ត​របស់​យើង អី​ញ្ចឹ​ង​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ។ កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​នោះ​ទេ យើង​ចង់​ការពារ​សិទ្ធិ​សេរីភាព អធិបតេយ្យភាព​របស់​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ការ​បាញ់​គ្នា ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៧០​ម៉ឺន​នាក់ បាន​រត់​ជម្លៀស​ខ្លួន ។ យើង​បាន​ធ្វើការ​ចរចា​បញ្ឈប់ កាលពី​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ចរចា​គ្នា​បញ្ឈប់​បាញ់​គ្នា មិនមែន​ឈប់​ហើយ​ឲ្យ​ដី​ទាំង​គេ​នោះ​ទេ ។ លក្ខខណ្ឌ​ច្បាស់ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ គឺ​ផ្អាក​បាញ់​គ្នា ហើយ​អ្នក​ណា​ឈរជើង​នៅ​កន្លែង​ណា​នៅ​កន្លែង​នោះ​សិន ហើយ​ចំណុច​ទី​៣ ក៏​មានការ​ជជែក​ពី​ការ​កំណត់​វាស់វែង​ព្រំដែន ។

លើស​ពី​នេះ សម្តេច​ធិ​បតី​ក៏​បាន​គូស បញ្ជាក់​ថា ៖«​បើ​គ្មាន​ចំណុច​ទី​៣ ពី​ការ​កំណត់ព្រំដែន​តាម​ការ​វាស់វែង​ព្រំដែន​ក៏​យើង​មិន​បាន​ឈប់​បាញ់​គ្នា​នោះ​ដែរ ។ គឺ​នៅ​បាញ់​គ្នា​បន្ត​ទៀត ។ ដូច្នេះ​ចំណុច​ទី​៣ នេះ​មិន​ទាន់​ចប់​នោះ​ទេ ទាំង​ភាគី​ថៃ និង​កម្ពុជា មិន​ទាន់​បាន​លុប​នោះ​ទេ ។ ជាង​នេះ MOU200, JBC មិន​ទាន់​លុប​នោះ​ទេ អ្វី​ដែល​ត្រូវធ្វើ គឺ​ការ​ចុះ​វាស់វែង ដែល​បាន​កំណត់​ជាមួយ​គ្នា​» ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា ការ​វាស់វែង​ដែល​ភាគី​ធ្វើ​នោះ គឺ​មិនមែន​ជា​ការ​វាស់វែង​ថ្មី​នោះ​ទេ គឺ​វាស់វែង​បន្ថែម​លើ​អ្វី​ដែល​បាន​បន្សល់​ទុក​ជាង​១០០ ឆ្នាំ​មុន ដោយសារ​មាន​សន្ធិសញ្ញា កិច្ចព្រមព្រៀង​រួច​ហើយ ដោយ​ធ្វើការ​វាស់វែង​ទាំង​លើ​ដី​ក្នុង​ទឹក​៕