ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរឃុំចំបក់ ស្រុកភ្នំស្រួច បានសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅទំនប់បង្ហៀរពាមពូលមិនអាចឆ្លងកាត់បានទេ ។

បើយោងតាមការជូនដំណឹងរបស់ការងារធនធានទឹក និងឧតុនិយមស្រុកភ្នំស្រួច ដោយសារតែយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មេឃធ្លាក់ភ្លៀងខ្លាំងនៅផ្នែកខាងលើ ហើយកំណើនទឹកហូរបុកខ្លាំង បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្លាក់ចុះក្រោម ហូរកាត់តាមតំបន់មួយចំនួន ជាពិសេសទំនប់បង្ហៀរពាមពូល ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីឃុំចំបក់ទៅឃុំក្រាំងដីវ៉ាយ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកពីទំនប់បង្ហៀរពាមពូល មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ។
អាស្រ័យដូចនេះ អាជ្ញាធរសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំក្រាំងដីវ៉ាយ និងក្រៅឃុំទាំងអស់ ដែលមានបំណងឆ្លងកាត់ទំនប់បង្ហៀរពាមពូល ពេលនេះមិនអាចធ្វើដំណើរឆ្លងកាត់បានទេ សូមអញ្ជើញធ្វើដំណើរផ្លូវវៀងសិនចុះ៕



ចែករំលែកព័តមាននេះ