ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ករណី​ឆបោក​តាម​អន​ឡាញ ឃាត់ខ្លួន​ចិន និង​វៀតណាម ២៥​នាក់

2 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ ព្រមទាំង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​០៨:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៣០​នាក់ ដឹកនាំ​ដោយ លោក​វរ​ស​នី​យ៍​ឯក ឆេ​ង វុ​ទ្ធី មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ លោក មីន កុម្ភៈ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចេញ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ឆែកឆេរ នៅ​ចំណុច​អគារ​មួយ​កន្លែង ពាក់ព័ន្ធ​នឹង​ករណី ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​លួច​ឆ្លង​ដែន​ខុសច្បាប់ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១៥​នាក់ (​ស្រី ០១​នាក់​) រួម​មាន​៖
-​ជនជាតិ​ចិន ចំនួន ០៩​នាក់ (​ស្រី ០១​នាក់​)
-​ជនជាតិ​វៀតណាម ចំនួន ០៦​នាក់ (​ប្រុស​)​។

ចាប់​ដកហូត​វត្ថុ​តាង​រួម​មាន​៖
១-​កុំព្យូទ័រ​យួរដៃ ចំនួន ០៩​គ្រឿង
២-​ទូរ​សព្ទ​ដៃ (​អន​ឡាញ​) ចំនួន ៥០​គ្រឿង
៣-​ទូរ​សព្ទ​ដៃ (​ផ្ទាល់ខ្លួន​) ចំនួន ១១​គ្រឿង
៤-​សម្ភារៈ​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ កំពុង​ចាត់ចែង​អនុវត្ត​តាម​នីតិវិធី​បន្ត ៕