ប្រទេសប្រេស៊ីល ៖ ក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលជុំទីមួយ កាលពីថ្ងៃទី៤ តុលា បេក្ខជនប្រឆាំងអ្នកអភិរក្សនិយមលោក FLAVIO BOLSONARO ទទួលបានសំឡេងនាំមុខប្រធានាធិបតីចប់អាណត្តិ លោកល្វីសអ៉ីណាស្យូលូឡាដាស៊ីលវ៉ា ហើយបេក្ខជនទាំង២ ត្រូវប្រជែងគ្នាក្នុងការបោះឆ្នោតជុំទី២ទៀត ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៥ តុលា ។

នេះពិតជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនៅប្រេស៊ីល ។ ក្នុងការបោះឆ្នោតជុំទីមួយ ព្រឹទ្ធសមាជិក ជាអ្នកអភិរក្សនិយមលោក FLAVIO BOLSONARO អាយុ៤៥ឆ្នាំ ទទួលបានសំឡេងនាំមុខប្រមុខរដ្ឋចប់អាណត្តិ ។
កូនប្រុសអតីតប្រធានាធិបតីស្ដាំនិយម លោកJAIR BOLSONARO រូបនេះ ទទួលបានសំឡេងជាង៤៧% ទល់នឹងជិត៤៥% សម្រាប់លោកលូឡាដាស៊ីលវ៉ាអាយុ៨០ឆ្នាំ ៕

ចែករំលែកព័តមាននេះ