ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​រកស៊ី​ខ្នាត​តូច​និង​មធ្យម​លែង​ស្មុគស្មាញ​ហើយ បន្ទាប់​ពី​មាន​ស្ថាប័ន​នេះ

1 ខែ មុន

លេខាធិការដ្ឋាន​ផ្នែក​ចុះបញ្ជី អាជ្ញា​បណ្ណ និងលិខិតអនុញ្ញាត​ ក៏​ដូច​ជា​ផ្នែក​តាមដាន​ និង​ត្រួតពិនិត្យ​នៃ​អង្គភាព​សម្របសម្រួល​សហគ្រាស​ធន​តូច​ និង​មធ្យម​ត្រូវ​បាន​បង្កើត​ឡើង​ហើយ ។

លេខាធិការដ្ឋាន​នេះ​ ត្រូវ​បាន​បង្កើត​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦​ ដោយ​នាយក​រដ្ឋមន្ត្រី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​
ណែ​ត ក្រោយ​ពេល​ដែល​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​រៀបចំ​អង្គភាព​សម្របសម្រួល​នេះ​ កាលពី​ថ្ងៃ​ទី៣ ​ខែតុលា​ថ្មី​ៗ
​នេះ ។

លេខាធិការដ្ឋាន​នេះ​នឹង​ត្រូវ​ដើរតួ​ជា​ច្រក​ចេញចូល​តែ​មួយ​ក្នុង​ការ​ផ្ដល់​សេវា​សម្របសម្រួល​ដល់​ការ​ស្នើ​ចុះបញ្ជី ការ​ផ្ដល់ ឬ​ការ​បន្ត​អាជ្ញា​បណ្ណ​និង​/​ឬ​លិខិតអនុញ្ញាត​ផ្សេង​ៗ​របស់​សហគ្រាស​ធុន​តូច ​និង​មធ្យម ព្រមទាំង​តាមដាន​ការ​អនុវត្ត​ការ​លើកទឹកចិត្ត​ដែល​ឆ្លងកាត់​តាម​អង្គភាព​សម្របសម្រួល​នេះ​ ។

សម្តេច​ធិ​បតី​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់​សម្តេច​ផ្ទាល់​ថ្មី​ៗ​នេះ​ថា ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម​នេះ​ឡើង គឺជា​វិធានការ​ជាក់លាក់​ថ្មី​មួយ ក្នុង​ចំណោម​វិធានការ​ និង​ការ​លើកទឹកចិត្ត​ថ្មី​ៗ​មួយ​ចំនួន​ដែល​រាជ រដ្ឋាភិបាល​បាន ​និង​កំពុង​រៀបចំ ហើយ​ត្រូវ​ដាក់​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ក្នុង​គោលបំណង​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​សហ គ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។

តាម​ការ​ចែករំលែក​របស់​សម្តេច​ធិ​បតី សហគ្រាស​ធុន​តូច​ និង​មធ្យម ​ដែល​ត្រូវការ​សេវា​ដូច​បាន​រៀបរាប់​ខាងលើ នឹង​អាច​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ គឺ​នៅ​អង្គភាព​នេះ ហើយ​ស្ថាប័ន​នេះ នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ តាំងពី​ដើម​ដល់​ចប់ ដែល​វិធានការ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ ពេលវេលា និង​ការ​ចំណាយនានា​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ។