ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្ដេច​ជា​​ ​ស៊ីម​ ​លោក​​ឧត្តម​សេ​នី​យ៍​ឯក​ឈឿន​ ចាន់​ថន​ ត្រូវ​ចាប់​ខ្លួនទាំងព្រឹក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​ឧត្តមសេនីយ៍​​ឯក​ឈឿន​ ចាន់​ថន ហៅម៉ៅ បញ្ជា​ការ​​អង្គ​រក្ស​​សម្តេច​អគ្គ​មហា​ធម្មពោធិសាលជា ស៊ីម ​​បាន​ត្រូវ​​​​កម្លាំង​កង​រាជអាវុធហត្ថ​​​ចាប់ខ្លួន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​​​១៣ សីហា ​រួមជា​មួយ​​អង្គ​រក្ស​​​​​​​​​៣​នាក់​ផ្សេង​ទៀត​​នៅក្នុង​​ភូមិ​គ្រឹះ​​ តម្លៃ​ជិត​១​លាន​ដុល្លារ​របស់ខ្លួន​​ ​លេខ​​៦៥ ផ្លូវ​លេខ​​៩៥ សង្កាត់​​បឹង​​កេង​កង​ទី​៣ ខណ្ឌ​

រាជធានីភ្នំពេញ​​ ៖ ​​​ឧត្តមសេនីយ៍​​ឯក​ឈឿន​ ចាន់​ថន ហៅម៉ៅ បញ្ជា​ការ​​អង្គ​រក្ស​​សម្តេច​អគ្គ​មហា​ធម្មពោធិសាលជា ស៊ីម ​​បាន​ត្រូវ​​​​កម្លាំង​កង​រាជអាវុធហត្ថ​​​ចាប់ខ្លួន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​​​១៣ សីហា ​រួមជា​មួយ​​អង្គ​រក្ស​​​​​​​​​៣​នាក់​ផ្សេង​ទៀត​​នៅក្នុង​​ភូមិ​គ្រឹះ​​តម្លៃ​ជិត​១​លាន​ដុល្លារ​របស់ខ្លួន​​ ​លេខ​​៦៥ ផ្លូវ​លេខ​​៩៥ សង្កាត់​​បឹង​​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន ។ ​ការ​ចាប់ខ្លួន​​​​គួរ​​​ឱ្យភ្ញាក់​ផ្អើល​​នេះ គឺ​បន្ទាប់​ពីមាន​ព្រះ​រាជ​ក្រឹត្យ​​​ដក​​ហូត​​​ឋាន​ន្តរស័ក្តិ​​ និង​តួនា​ទី​​​ដែល​ឡាយ​​ព្រះ​ហស្ត​​​លេខា​ដោយ​​ព្រះមហា​ក្សត្រ​​កាល​ពីថ្ងៃទី​១២ សីហា ហើយ​ជាមួយគ្នា​នេះ ​ក៏​មាន​អនុក្រឹត្យ​​តែង​តាំង​​​លោក​ឧត្តម​សេនីយ៍​​ឯកយឹម លាង ​ឱ្យ​ទទួល​តំណែង​​ជា​មេ​បញ្ជា​ការ​​អង្គរក្ស​​ជំនួស​​។ ​មានការ​​កត់សម្គាល់​ថា មុន​មាន​​ការ​ចាប់ខ្លួន​នេះ នៅ​ជុំវិញ​​ភូមិ​​គ្រឹះអតីត​​ផ្កា​យ​៣​​រូប​នេះ ក៏​​ត្រូវ​បាន​​ឡោម​ព័ទ្ធដោយ​​​កម្លាំង​​​កង​រាជ​អាវុធ​​​ហត្ថ​​​រាប់​សិប​​នាក់​​ផងដែរ​។

ជុំវិញ​ការ​ចាប់ខ្លួន​​នេះ ក៏​មានការ​​កត់សម្គាល់​​ផងដែរ​ថា ក្នុង​ប្រតិបត្តិ​​ការ​ដ៏​រំជើប​រំជួល​នេះ មន្ត្រី​​​អ្នក​អនុវត្ត​ច្បាប់​ដែល​បានចុះ​​ផ្ទាល់​ហាក់​ដូច​ជា​​​មាន​ការ​​​ប្រុងប្រយ័ត្ន​​​​ ដោយ​សារ​តែ​​មិន​​មាន​មន្ត្រី​ណា​​ម្នាក់​​ហ៊ាន​បង្ហើប​​ជាផ្លូវការ​ពី​ការ​​ចាប់ខ្លួន​​​អតីត​ឧត្តម​​សេនីយ៍​ឈឿន ​ចាន់​ថន​ នេះទេ​។

ក្នុង​ប្រតិបត្តិការ​​​នេះ សមត្ថកិច្ច​​បានឃាត់ខ្លួន​​​បុរស​​៣នាក់​ផ្សេង​ទៀត ដែលជា​​​អង្គ​រក្ស​​របស់​លោក​ឈឿន ​ចាន់ថន គឺ​១-ឈ្មោះ​ប៉ក់ ស៊ា ២-​ឈ្មោះ​​ពៅ មឿនចាន់​ ​និង​​៣-ឈ្មោះ​​ជុំ ​ស្រស់​។ ​​សមត្ថ​កិច្ច​​ក៏បាន​ដកហូត​អាវុធវែ​ង​-ខ្លី​នៅ​​ភូមិគ្រឹះ​​​​លោកឈឿន ​​ចាន់ថន ​បាន​ចំនួន​​​១១​ដើម ​​​ក្នុង​នោះ​កាំភ្លើងវែង​​​៧ដើម ​កាំភ្លើង​ខ្លី​​៤ដើម ​ដែល​មាន​គ្រាប់​កាំភ្លើង​​ចម្រុះ​​​១.៤០០គ្រាប់ ​​និង​ឯក​សណ្ឋាន​ ព្រមទាំង​សម្ភារ​យោធា​​មួយចំនួនទៀត ​។ ទាំង​​សម្ភារ​​ដែល​បានដកហូត​​រួមជាមួយ​​អ្នក​​ដែល​ត្រូវ​​ចាប់ខ្លួនទាំង​​៤​នាក់​ ត្រូវ​បានសមត្ថ​កិច្ច​​​នាំ​យក​ទៅកាន់​បញ្ជា​ការ​​ដ្ឋាន​​កង​រាជអាវុធ​ហត្ថ​​រាជ​ធានីដើម្បីចាត់ការ​បន្តតាម​ច្បាប់​។

តាមប្រភព​ព័ត៌មានពីសមត្ថកិច្ច​​កង​រាជអាវុធ​​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​បាន​ឱ្យដឹង​ថា ​ឈ្មោះ​ឈឿន ​​ចាន់​ថន និង​​កូន​ចៅ​ទាំង​​៣នាក់​ ត្រូវ​​បាន​កសាង​សំណុំរឿង​​​បញ្ជូនទៅ​​សាលា​ដំបូង​​​រាជធានី ពាក់​ព័ន្ធ​​​​នឹង​បទល្មើស​​រក្សា​អាវុធ​​ខុស​ច្បាប់ និងនាំចូល​-​នាំចេញ​​​អាវុធគ្រឿងផ្ទុះ​​​​ គ្រាប់​រំសេវ​​​ដោយ​គ្មាន​ច្បាប់​​​អនុញ្ញាត​​ពីអាជ្ញា​ធរ​​មាន​សមត្ថកិច្ច​។​ ទោះបីជាបែបណា ​សម្រាប់​​​អាវុធដែល​បាន​ប្រមូល​ពី​ភូមិគ្រឹះ​​​អតីត​​នាយ​ទាហាន​​រូប​នេះ ​ហាក់​ដូច​​ជា​មិនធំដុំនោះទេ​ ព្រោះផ្ទះ​​មន្ត្រី​យោធា​មិន​​ខ្វះ​ទេ អាវុធ តែ​ដោយសារ​​ពុំ​មាន​​មន្ត្រី​​​​​​​​ណា​មួយ​ហ៊ាន​និយាយ​​ប្រាប់​អ្នក​​កាសែត​​ក្រៅពីវត្ថុ​តាង​​ដែល​បានរឹបអូស​​ជាក់ស្តែង ​​ទើបគេ​​មិនដឹង​ថា អតីត​ផ្កាយបី​​​រូបនេះ​​មាន​​បទ​ល្មើស​​ត្រូវ​ចោទ ប្រកាន់​​​អ្វីខ្លះ​នោះទេ ។ ​លោក​ឧត្តមសេនីយ៍​​ត្រី​យ៉ា គឹមអ៊ី ​មេ​បញ្ជា​ការ​​​កង​រាជអាវុធហត្ថ​​​​​រាជធានី ​​មិន​បានថ្លែង​​ឱ្យដឹង​​​​ពីមូលហេតុ​នៃ​ការ​ចាប់ខ្លួន​​នេះទេ ​​តែ​លោក​បា​ន​​​សំអាង​​ថា​​​ ​គឺអនុវត្ត​ទៅតាម​ដីកា​របស់​​តុលាការ​។

ចំណែក​លោក​​មាស ​​ច័ន្ទពិសិដ្ឋ ​ព្រះរាជ​អាជ្ញា​​រង​អមសាលា​ដំបូង​​​រាជធានី​​ ក៏មិនធ្វើ​​អត្ថា​ធិប្បាយ​​ជុំវិញ​​​ការ​ចាប់ខ្លួន​​​មន្ត្រី​​​យោធាថ្នាក់​ឧត​្តម​​សេនីយ៍​រូប​​​នេះ​ដែរ​។ ​​រីឯ​​​តាម​ប្រភព​​ព័ត៌មាន​​ក្រៅ​ផ្លូវ​ការ​​នានា​បាន​​ឱ្យ​ដឹង​ថា មាន​រឿង​ជា​ច្រើន​ដែល​ទាក់​​ទិននឹង​អតីត​​​ផ្កាយ​​បី​រូបនេះ ​​ដូចជា​បញ្ហា​ដីធ្លី និងការ​ទាក់ទិន​នឹង​ការ​​​​​ឆ​បោក​​​លុយ​កាក់ ​និង​​​​​​​រំលោភ​​លើ​​សេចក្តី​ទុកចិត្ត​។​ ប្រភព​មិន​ផ្លូវ​ការ​​​និយាយទៀត​ថា មាន​បញ្ហា​​ជា​​ច្រើនទៀត ​ដែលធ្ងន់ធ្ងរ​​​​ជាង​នេះ ​តែមិន​​មាន​ការ​អះអាង​ពីប្រភពផ្លូវ​ការ​​​ណាមួយ​ទេ ។

តាមប្រភព​ពី​មន្ត្រី​​​​ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះ​​​បាន​ឱ្យដឹង​ថា ​​​​អតីត​ផ្កាយ​៣​​​ ឈឿន ​​ចាន់ថន ​​ត្រូវនាំ​ខ្លួន​មក​កាន់​​សាលា​ដំបូង​​​​រាជធានី​ នៅថ្ងៃ​​ទី​១៥ សីហា ជា​មួយ​​កូនចៅ​​​​៣នាក់​​​​ទៀត និង​​ទំនង​ត្រូវ​បាន​ចោទ​ប្រកាន់​​​២ករណី​។ ទាក់ទិន​​​នឹង​ជន​​៣នាក់​​ទៀត​ដែល​ត្រូវ​បាន​​​ឃាត់ខ្លួន​​​ក្នុង​រង្វង់​​​ប្រតិបត្តិ​ការ​​​​នេះ​មិន​​​មាន​របាយការណ៍​ណាមួយ​ឱ្យ​ដឹង​ថា ពួកគេ​ទាក់​ទិន ឬ​​​បែបណា​​នោះទេ ៕