សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៧ និង២៨ នឹងទៅជាយ៉ាងណា?
- ភ្នំពេញ
សេដ្ឋកិច្ចកម្ពុជា ត្រូវវរំពឹងថានឹងមានកំណើនចំនួន៤ភាគរយ និងនៅឆ្នាំ២០២៧ និង៥ភាគរយ នៅឆ្នាំ២០២៨ ។ នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោក ។
ចំណែកកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងថមថយមកនៅត្រឹម៣.៥ភាគរយ ដែលភាគច្រើនបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន ហើយវាអាចឡើងដល់៥ភាគរយ គឺនៅឆ្នាំ២០២៨ឯណោះ ។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាស សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកដែលផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ ។
ស្ថានភាពនេះ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលទាំងអស់នេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ ។
ក្នុងរយៈពេលមធ្យមកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញដល់៤ភាគរយ ក្នុងឆ្នាំ២០២៧ និង៥ភាគរយ ក្នុងឆ្នាំ២០២៨ ក្នុងសេណារីយោដែលមានស្ថិរភាពនៃតម្លៃថាមពល, ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ ។
ក្រៅពីនោះ បាតុភូតអែលនីញ៉ូ ត្រូវបានរំពឹងថា នឹងបន្ថយល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មក្នុងឆ្នាំ២០២៧ផង
ដែរ ។

ចែករំលែកព័តមាននេះ