ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណីលួចម៉ូតូនៅក្រុង​តា​ខ្មៅ

3 ថ្ងៃ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ហួរ សុធី ស្នងការ​នគរ​បាល​ខេត្តសៀមរាប និង​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង ដែល​បាន​លួច​យក​មក​ពី​ខេត្តកណ្តាល​ ។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​១៤:០០​នាទី ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៦​។ មុន​ពេល​កើតហេតុ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ និង​ពាក្យបណ្តឹង​ពី​ម្ចាស់​ម៉ូតូ​ថា ត្រូវ​បាន​អ្នក​ស្គាល់គ្នា​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក Scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1MH-3659 (​លេខ​តួ និង​លេខ​ម៉ាស៊ីន 8404434) កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៦ នៅ​សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​បាន​ជិះ​រត់គេច​ខ្លួន​មក​ខេត្តសៀមរាប ។

ភ្លាម​ៗ​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​តាម​ស្វែងរក និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សំណាង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​មាន​ទីលំនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​) ជាមួយ​វត្ថុ​តាង នៅ​ចំណុច​ខាងជើង​ស្ដុ​ប​គោក​បា​ទ្រី ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ។

ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​ខាងលើ​នេះ គឺ​បក្សពួក​របស់​ខ្លួន​ជា​អ្នក​លួច ហើយ​បានឱ្យ​រូបគេ​ជិះ​យក​មក​កាន់​ខេត្តសៀមរាប​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប រៀបចំ​ទំនាក់ទំនង​ប្រគល់​ជូន​ទៅ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕