ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវបណ្ដេញជនសង្ស័យឆបោកតាមអនឡាញជិត ២០០នាក់ទៅថៃ និងចិន

3 ថ្ងៃ មុន

ប្រទេសឡាវ៖ អាជ្ញាធរឡាវបានបណ្ដេញជនជាតិចិន និងថៃចំនួន ១៩៦នាក់ ទៅ​ប្រទេសកំណើតវិញ កាលពីពេលថ្មីៗនេះ ស្របពេលឡាវកំពុងបន្តបង្ក្រាបបទល្មើសតាមអនឡាញ និងការឆបោកតាមទូរស័ព្ទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងចំណោមអ្នកដែលត្រូវបណ្ដេញរួមមានជនជាតិចិន ១១៨នាក់ ដែលត្រូវបានបញ្ជូនតាមច្រក Boten-Mohan ទៅអាជ្ញាធរចិន។ ក្នុងនោះ ១១៣នាក់ត្រូវបានសង្ស័យពាក់ព័ន្ធបទល្មើសតាមអនឡាញ និង ៥នាក់ទៀតត្រូវបានសង្ស័យថា ចូលប្រទេសឡាវខុសច្បាប់។

ជនជាតិថៃ​ ៧៨នាក់​ ត្រូវបានប្រគល់ទៅអាជ្ញាធរថៃតាមស្ពានមិត្តភាពឡាវ-ថៃទី៤។ ក្នុងនោះ ៧៦នាក់ត្រូវបានសង្ស័យថា ធ្វើការជាមួយក្រុមឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទ និង ២នាក់ទៀតពាក់ព័ន្ធការចូលប្រទេសខុសច្បាប់។ អាជ្ញាធរក៏បានប្រគល់ឧបករណ៍ដែលរឹបអូសបាន រួមមានកុំព្យូទ័រ ១០៧គ្រឿង ទូរស័ព្ទ និងថេប្លេតមួយចំនួន។

ការបណ្ដេញនេះជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបបទល្មើសតាមអនឡាញនៅឡាវ ដែលបានកើនឡើងក្នុងឆ្នាំ២០២៦។ ចាប់ពីដើមឆ្នាំមក អាជ្ញាធរឡាវបានឃាត់ខ្លួនអ្នកសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជាង ៦,២០០នាក់ មកពីជាង ២៥សញ្ជាតិ៕