សម្តេចសង្ឃមួយអង្គថា រដូវបុណ្យទាននេះ ពុទ្ធបរិស័ទប្រយ័ត្នកំពប់បុណ្យ
- ភ្នំពេញ
សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក បានមានថេរដីកាថា នៅខែបុណ្យខែទាននេះ យើងគួររៀបចំកាយ វាចា ចិត្តឱ្យល្អ ។

សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានមានថេរដីកាថា នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះ និងភ្ជុំបិណ្ឌនៅពេលខាងមុខនេះ សូមពុទ្ធបរិស័ទចេះដាក់ខ្លួន កុំឆេវឆាវ នាំឱ្យកំពប់បុណ្យ ខានឧទ្ទិសជូនជីដូនជីតា ។
សម្ដេចព្រះឧត្តមវង្សា បណ្ឌិត បានសង្កត់ធ្ងន់ថា «ខុស ឬត្រូវយ៉ាងណា យើងគួរអត់ធ្មត់ យើងរៀនរស់នៅជាមួយគ្នា ទោះជាមានមតិ ឬគំនិតផ្ទុយគ្នាក៏ដោយ ។ ចេះដាក់ខ្លួន កុំប្រទាំងប្រទើស ជេរប្រទិចគ្នា នាំឱ្យកំពប់បុណ្យ » ។
សម្ដេចព្រះឧត្តមវង្សា បណ្ឌិត បានបន្តថា ខែបុណ្យខែទាន គួររៀនរក្សាចិត្តឱ្យល្អ និយាយស្តីផ្ទាល់ក្តី បញ្ចេញយោបល់លើបណ្តាញសង្គមក្តី សូមរៀនរក្សាចិត្តកុំឱ្យវាសៅហ្មង ដែលជាអំពើនាំឱ្យកំពប់បុណ្យ ៕
ចែករំលែកព័តមាននេះ