សមត្ថកិច្ចបើកប្រតិបត្តិការធំវា.យឆ្ម.ក់អគារ ៣០ជាន់ ស្ទាក់ចាប់ក្រុម (Game Betting) ចំនួន៥៨៧នាក់ ធ្លា.យដល់មេខ្លោងជនជាតិថៃ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ជនជាតិបរទេសជិត៦០០នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញ (GAME BETTING)នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រតិបត្តិការខាងលើនេះធ្វើឡើង ក្រោមបទបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃីម អគ្គស្នងការរងនគរបាលជាតិ ដែលបានសហការជាមួយកម្លាំងស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការចុះបង្ក្រាបនៅអគារកញ្ចក់កម្ពស់៣០ជាន់ បានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៥៨៧នាក់ ក្នុងនោះមានស្រី១០៥នាក់ មានជនជាតិឥណ្ឌូនេស៊ី ចំនួន៥១៨នាក់ ស្រី៧៦នាក់ ជនជាតិថៃ១៨នាក់ ស្រី៦នាក់ និងជនជាតិខ្មែរ៥១នាក់ ស្រី២១នាក់ ។
ក្រោយឃាត់ជនជាតិបរទេសជិត៦០០នាក់ និងរឹបអូសសម្ភារៈអនឡាញជាច្រើន ដែលពាក់ព័ន្ធបទល្មើសល្បែងភ្នាល់តាមអនឡាញ (GAME BETTING) ត្រូវកម្លាំងជំនាញកំពុងអនុវត្តនីតិវិធីច្បាប់តាមព័ត៌មានទទួលមេខ្លោងល្បែងភ្នាល់តាមអនឡាញជាជនជាតិថៃ ៕






ចែករំលែកព័តមាននេះ